អគ្គិភ័យឆាបឆេះឱសថស្ថាន នាគព័ន្ធ កំបូល មួយកន្លែង យ៉ាងសន្ធោសន្ធៅរងការខូចខាតសម្ភារៈមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះឱសថស្ថាន នាគព័ន្ធ កំបូល មួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី១១ ខែតុលា​ ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្ទះលេខ៣០ ផ្លូវថ្មី ៩M ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ដោយទទួលបានបទបញ្ជាខាងលេីនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន០១គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តជំនួយ បុរីពិភពថ្មីចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៨ម៉ែត្រគូប, រថយន្តបុរីសង្ឃឹមថ្មីចំនួន០២គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តសាលាខណ្ឌកំបូលចំនួន០១គ្រឿង ពុំបានប្រើប្រាស់ទឹក។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តទៀតថា ដោយឡែកប្រភេទសំណង់ ជាប្រភេទ ថ្មបេតុង ទំហំ ៤ម៉ែត្រ x ១២ម៉ែត្រ។ ខូចខាតសម្ភារៈឆេះពិដានបន្ទប់ជាន់ទី២ ចំនួន០១បន្ទប់ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ១១និង២០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែរ។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ។ ដោយនៅក្នុងករណីនេះ គ្មានមនុស្សស្លាប់ និងរងរបួសនោះឡើយ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print