ភ្នំពេញ៖ ប្តីប្រពន្ធពីរនាក់ជិះម៉ូតូឌុបគ្នាបំណងទៅស្រុកប្តីរវល់តែងាកនិយាយជាមួយប្រពន្ធមិនបានមេីលមុខក៏ជ្រុលបុករបាំងដែកដែលបាំងនៅចិញ្ចេីមផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៤៤នាទី ថ្ងៃទី១២ខែតុលា ឆ្នាំ២០២៥ នៅតាមផ្លូវហពន្ធ័រុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះទី១ : មានឈ្មោះ លន ស្រីអូន ភេទស្រី អាយុ២១ឆ្នាំ រងរបួស បែកកែងជើង នឹង ជង្គង់ខាងស្ដាំ មានទីលំនៅ ភូមិខ្នយ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ជនរងគ្រោះទី២: មានឈ្មោះសៅ សុធារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ រងរបួស បែកជង្គង់ខាងស្ដាំ មានទីលំនៅ ភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញJC2470 ធ្វេីដំណេីរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី ក្នុងទិសដៅពីលិចទៅកេីតខណះមកដល់ចំណុចកេីតហេតុប្តីរវល់តែងាកមកក្រោយនិយាយជាមួយប្រពន្ធមិនបានមេីលមុខក៏ជ្រុលទៅរបាំងដែលដែលដាក់រាំងជាប់ចិញ្ចេីមផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ប្តីប្រពន្ធ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំបងប្អូនមកទទួល៕