ចៅប្រុសទៅដើរលេងបាត់១ល្ងាចនិង១យប់ ព្រឹកឡើងចៅលង់ទឹកប្រឡាយ ស្លាប់បាត់ទៅហើយ

ចែករំលែក៖

ខេត្តកណ្តាល ÷ អនិច្ចាកុមាររងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ តែភ្នែកនៅបើកក្រឡែត ហាក់ដូចជានៅនឹកសោកស្តាយកំហុសឆ្គងរបស់ខ្លួន ចំពោះលោក យាយបង្កើតជាអាណាព្យាបាល ក្រោយពេលចៅប្រុស បបួលគ្នីគ្នាដើរលេងចេញពីផ្ទះ បាត់១ល្ងាចនិង១យប់ ព្រឹកឡើងក៏ទទួលដំណឹងថា ចៅប្រុស(កុមាររងគ្រោះ) បានស្លាប់ដោយលង់ក្នុងទឹកប្រឡាយ។ ហេតុការណ៍នេះភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧ព្រឹក ថ្ងៃទី១០ ខែតុលាឆ្នាំ២០២៥ នៅចំណុចប្រឡាយក្រសាំង ស្ថិតក្នុងភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងថា តាមការបំភ្លឺពីស្ត្រីឈ្មោះ ស៊ុន វណ្ណា អាយុ៥៥ឆ្នាំ ត្រូវជាលោកយាយបង្កើតរបស់ចៅប្រុសបានឱ្យដឹងថា កុមាររងគ្រោះមាន ឈ្មោះ ភិន រតន: អាយុ១០ឆ្នាំ ជនជាតិខ្មែរ ជាសិស្សរៀនថ្នាក់ទី៤ រស់នៅក្នុងបន្ទុកជាមួយលោកយាយក្នុងភូមិឃុំកើតហេតុ។ កាលពីវេលាម៉ោង០១និង០០នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ចៅប្រុសរងគ្រោះបានចេញទៅដើរលេងជាមួយគ្នីគ្នាជាក្មេងៗក្នុងភូមិ រហូតដល់ម៉ោង០៧ ព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០២៥ មិន ឃើញចៅត្រឡប់មកផ្ទះ លោកយាយក៏បានពឹងអ្នកភូមិឱ្យជួយដើររកចៅប្រុស ក៏ស្រាប់តែទទួលដំណឹងថា មានក្មេងលង់ទឹកនៅក្នុងប្រឡាយក្រសាំង។ ពេលនោះទាំងលោកយាយនិងអ្នកភូមិក៏បានផ្អើលឆោឡោ រត់សំដៅទៅទីតាំងប្រឡាយចុះរាវក្នុងទឹកក៏រកឃើញសពកុមាររងគ្រោះ ស្រង់យកមកផ្ទះនិងបានរាយការណ៍ជូនសមត្ថកិច្ច ។

ក្រោយសមត្ថកិច្ចជំនាញនៃអធិការដ្ធាន
នគរបាលស្រុកស្អាងពិនិត្យវិភាគទីតាំងកើតហេតុនិងធ្វើកោសល្យវិច័យទៅលើសពកុមាររងគ្រោះនិងយោងតាមការបញ្ជាក់របស់លោកគ្រូពេទ្យ  គឺកុមាររងគ្រោះស្លាប់ដោយលង់ទឹកប្រាកដមែន។

...

សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print