ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- អាទាស់ថាបុព្វបុរសខ្មែរជួយថែរក្សាសៀមដោយសារសៀមវាគោរពបុព្វបុរសខ្មែរ = ឯខ្មែរលែងនឹកនាបុព្វបុរសខ្មែរហើយ។
២- ដោយសារសៀមគោរពបុព្វបុរសខ្មែរខ្លាំង = ទើបសៀមត្រូវបណ្តាសារពីបុព្វបុរសខ្មែរមានស្រុតដី ខ្យល់ព្យុះ ទឹកជំនន់លិចលង់បន្តបន្ទាប់ អគ្គីភ័យ។ល។
៣- ថាខ្មែរមិនស្គាល់ស្តេចខ្មែរ = ចុះអាទាស់ស្គាល់ស្តេចខ្មែរទេ?
៤- ហួសពេលនិយាយពីភូមិរុនតាឯងហើយ = ឥឡូវប្រជាជនផ្លាស់ទីលំនៅកំពុងសប្បាយរីករាយនឹងជីវភាពថ្មី។
៥- បណ្តាប្រាសាទបុរាណត្រូវបានជួសជុលជារៀងរាល់ថ្ងៃ = តែអាទាស់មើលមិនឃើញទេ។
៦- អាសៀមនេះនិយាយក្រឡិចក្រឡុចអត់ចេះខ្មាស់ = វាជាអ្នកដាក់ឱសានវាទចុងក្រោយឲ្យប្រជាជនខ្មែរភូមិព្រៃចាន់ ភូមិជោគជ័យនិងភូមិអូរបីជាន់ចាកចេញឲ្យអស់បើមិនព្រមចេញទេវានឹងប្រើច្បាប់អាជ្ញាសិកដាក់បងប្អូន ឥឡូវបែរជាវាថាអត់បានដាក់ឱសានវាទ អត់មានបានបណ្តេញទេ វាមានចិត្តសប្បុរសធម៌ណាស់?
៧- សៀមវាធ្លាប់ជាអ្នកគាំទ្ររបស់អាមេរិកដែលវាមិនខ្លាចអាមេរិក = ដល់ថ្នាក់ដឹងចិត្តចៅហ្វាយវាមិនខ្លាចចៅហ្វាយ ចាំមើលមើតើលោកត្រាំខោកក្បាលវាយ៉ាងម៉េចខ្លះ?
៨- ចៅហ្វាយខេត្តសៀមផ្លាស់ប្តូរសំដីហើយ = ថ្ងៃទី១០តុលានេះក្រែងមកជាន់កខ្មែរប្ញអី? ឡូវម៉េចបានជាថាមកចរចាទៅវិញ?
៩- អាចោរសៀមលុះត្រាតែលេងខ្លាំងដូចភូមា = ទើបបានច្បាស់ដូចថ្ងៃនាពេលនេះ?
១០- បាត់មុខអនុទិនទៅណាហើយ = វាចង់ស្គាល់ថ្នាំខ្លាំងលោកត្រាំហើយមើលទៅ?
ដោយ ៖ សិលា