គ្រូបង្វឹកជម្រើសជាតិស៊ែប៊ី លោក Dragan Stojkovic បានលាលែងពីតំណែង បន្ទាប់ពីចាញ់ក្រុមអាល់បានី 1-0 ក្នុងទឹកដីរបស់ខ្លួន នៃការប្រកួតជម្រុះ World Cup របស់ពួកគេកាលពីថ្ងៃសៅរ៍។
Stojkovic ដែលបានចូលកាន់តំណែងក្នុងឆ្នាំ 2021 បានដឹកនាំប្រទេសស៊ែប៊ីទៅ World Cup ក្នុងប្រទេសកាតា ប៉ុន្តែថ្មីៗនេះក្រុមរបស់គាត់រងបរាជ័យជាប់ៗគ្នា ដោយចាញ់ក្រុមអង់គ្លេស 5-0 ក្នុងខែកញ្ញា តាមពីក្រោយដោយការបរាជ័យក្នុងផ្ទះកាលពីថ្ងៃសៅរ៍។
អ្នកចាត់ការសញ្ជាតិស៊ែប៊ីបានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំបាននិយាយជាមួយប្រធាន និងអគ្គលេខាធិការ… ហើយខ្ញុំបានស្នើលាលែងពីតំណែង។ ខ្ញុំផ្ទាល់មិននឹកស្មានថាការបរាជ័យនេះ… ខ្ញុំជាមនុស្សម្នាក់ដែលទទួលយកការទទួលខុសត្រូវទាំងស្រុង”។
ស៊ែប៊ី ឈរលេខ៣ក្នុងពូល K មាន៧ពិន្ទុ ខណៈអង់គ្លេសឈរកំពូលតារាង ១៥ពិន្ទុ និងអាល់បានីលេខ២ មាន១១ពិន្ទុ ដោយបានលេងមួយប្រកួតទៀត។ លទ្ធផលនេះក៏ជំរុញឱ្យអង់គ្លេសឈានទៅដល់វគ្គជម្រុះសម្រាប់ការប្រកួត World Cup ឆ្នាំក្រោយនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ខណៈដែលក្រុមរបស់លោក Thomas Tuchel អាចដណ្តើមយកកន្លែងរបស់ពួកគេជាមួយនឹងជ័យជម្នះនៅប្រទេសឡាតវីនៅថ្ងៃអង្គារ៕