សមាជិកព្រឹទ្ធសភាថៃ (ត្រកូល អាប់ឌុល) លោកស្រី Angkhana Neelapaijit បានធ្វើការព្រមានលើរដ្ឋាភិបាលថៃ ឱ្យគិតគូរ ចំពោះសកម្មភាពក្រុមជ្រុលនិយមរបស់ថៃឡើងវិញ

ចែករំលែក៖

ប្រទេសថៃ ៖ សមាជិកព្រឹទ្ធសភាថៃ (ត្រកូល អាប់ឌុល) លោកស្រី Angkhana Neelapaijit បានធ្វើការព្រមានលើរដ្ឋាភិបាលថៃ ឱ្យគិតគូរ ចំពោះសកម្មភាពក្រុមជ្រុលនិយមរបស់ថៃឡើងវិញ នៅថ្ងៃទី១២ តុលា ២០២៥នេះថា៖ «ភាគីកម្ពុជា បានដាក់ពាក្យបណ្តឹងប្តឹងថៃ ទៅកាន់អង្គការសហប្រជាជាតិ (UN) រួចរាល់អស់ហើយ អំពីសកម្មភាពរបស់ថៃ ក្នុងការចាក់ភ្លេងខ្មោច សំឡេងឆ្កែលូ និងសំឡេងយន្តហោះ រំខានដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត បង្កការថប់អារម្មណ៍ដល់កុមារ ស្ត្រី ចាស់ជរា អ្នកជំងឺ ជនពិការ ពិសេសពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់។»

លោកស្រីសង្កត់ធ្ងន់ថា៖ «សកម្មភាពដែលថៃ កំពុងធ្វើពេលនេះ គឺកំពុងតែរំ.លោ.ភយ៉ាងធ្ងន់ធ្ងរលើបទឈប់បា.ញ់ និងបំពានលើគោលការណ៍ធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ (UN) ។

លោកស្រីចង់ដឹងថា តើរដ្ឋាភិបាលថៃ នឹងដោះស្រាយបញ្ហានេះជាមួយនឹងកម្ពុជា លើឆាកអន្តរជាតិ ក្នុងទឹកមុខបែបណាវិញ បើអន្តរជាតិដឹងឮអំពីរឿងនេះ?» ។
សូមរម្លឹកថា ៖ «ថៃជាអ្នកផ្តើមសង្គ្រាម ប្រទេសថៃបាញ់កម្ពុជាមុន» !
ក្នុងករណីនេះ ! គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់បណ្តឹងទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស អំពីការប្រើប្រាស់សំឡេងរំខានរបស់យោធាថៃ មកលើប្រជាជនកម្ពុជានៅភូមិជោគជ័យនិងព្រៃចាន់ ហើយក៏បានអញ្ជើញឧត្តមស្នងការនេះឲ្យចុះមកសង្កេតការណ៍ដោយផ្ទាល់ អំពីការរំលោភសិទ្ធិមនុស្ស ពីសំណាក់យោធាថៃ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print