ប្រសិនបើរុស្ស៉ីមិនបញ្ចប់សង្រ្គាម អាមេរិកប្រហែលជាអាចផ្ដល់មីស៊ីល Tomahawk ទៅឱ្យអ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី១២ ខែតុលា បាននិយាយថា រូបលោកប្រហែលជាអាចនឹងផ្ដល់មីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ទៅឱ្យអ៊ុយក្រែន ប្រសិនបើលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន មិនបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនទេនោះ។

លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើ Air Force One អំឡុងធ្វើដំណើរឆ្ពោះទៅកាន់អ៉ីស្រាអែលថារូបលោក និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានពិភាក្សាគ្នាលើសំណើសុំអាវុធក្នុងនោះរួមមានទាំងមីស៊ីល Tomahawk របស់លោក ហ្សេលេនស្គី នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះ។
មីស៊ីល Tomahawk មានរយៈចម្ងាយបាញ់ ២៥០០គីឡូម៉ែត្រ ដែលចម្ងាយនេះគ្រប់គ្រាន់ឱ្យអ៊ុយក្រែនវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី ក្នុងនោះរួមមានទាំងទីក្រុងមូស្គូផងដែរ។ វិមានក្រឹមឡាំងបានព្រមានម្ដងហើយម្ដងទៀតប្រឆាំងនឹងការផ្ដល់មីស៊ីលប្រភេទនេះទៅឱ្យអ៊ុយក្រែន។ បើតាមលោក ត្រាំ សហរដ្ឋអាមេរិកនឹងមិនលក់មីស៊ីលឱ្យអ៊ុយក្រែនដោយផ្ទាល់ទេ ប៉ុន្តែនឹងផ្ដល់ទៅឱ្យ NATO ដែលជាអ្នកផ្គត់ផ្គង់បន្តទៅឱ្យអ៊ុយក្រែន៕ ដោយធីរីណា

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print