ពលរដ្ឋខ្មែរចំនួន២២នាក់មកពីប្រទេសថៃត្រូវកម្លាំងនគរបាលប្រើប្រាស់រថយន្ត០២គ្រឿងដឹកជញ្ជូនពួកគាត់ទៅកាន់ស្រុកកំណើត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ មានចំនួន២២នាក់ ត្រូវបាននគរបាលប្រើប្រាស់រថយន្ត០២គ្រឿងដឹកជញ្ជូនពួកគាត់ទៅកាន់តាមបណ្តាខេត្តដែលពួកគាត់រស់នៅ។

សមត្ថកិច្ចបញ្ជាក់ថាៈដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាតាមច្រកអន្តរជាតិដូង ខេត្តបាត់ដំបង។

...

ជាលទ្ធផល នៅថ្ងៃចន្ទនេះ ចាប់ពីម៉ោង៨ៈ០០ នាទីព្រឹកដល់ម៉ោង៤ៈ០០នាទីរសៀល ប្រជាពលរដ្ឋខ្មែរវិលត្រឡប់មានចំនួន២២នាក់ ស្រី១៣នាក់ ក្នុងនោះកម្លាំងនគរបាលយើងបានប្រើប្រាស់រថយន្ត០២គ្រឿង ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់លំនៅឋានរបស់ពួកគាត់នៅខេត្តចំនួន០៤ គឺខេត្តបន្ទាយមានជ័យ ១៣នាក់ ស្រី០៨នាក់, ខេត្តសៀមរាប០៥នាក់ ស្រី០៤នាក់, ខេត្តបាត់ដំបង០២នាក់ ស្រី០១នាក់, ខេត្តឧត្តរមានជ័យ០២នាក់ប្រុស។
នៅថ្ងៃចន្ទដដែលនេះ កម្លាំងនគរបាលបាននាំយករថយន្ត០២គ្រឿងទៅដឹកពលករខុសច្បាប់នៅច្រកម៉ាឡៃ ចំនួន២១នាក់ ស្រី១០នាក់យកទៅប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ចែងបន្ត៕ ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print