អ្នកចាត់ការ Thomas Tuchel បាននិយាយកាលពីថ្ងៃចន្ទថា ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane មានកាយសម្បទាល្អវិញហើយ និងត្រៀមខ្លួនជាស្រេចក្នុងការដឹកនាំក្រុមរបស់គាត់ទល់នឹងក្រុមជម្រើសជាតិ ឡាតវី វគ្គជម្រុះយកកៅអីទៅលេង World Cup 2026។
កីឡាករKane បានបានអវត្តមានពេលក្រុមតោកំណាចអង់គ្លេសទទួលជ័យជម្នះក្នុងការប្រកួតមិត្តភាព 3-0 លើក្រុម Wales កាលពីថ្ងៃព្រហស្បតិ៍ ដោយសាររបួសកជើងក្នុងការប្រកួតចុងក្រោយរបស់ Bayern Munich ប៉ុន្តែអ្នកស៊ុតបញ្ចូលទីច្រើនរបស់អង់គ្លេសដែលមាន 74 គ្រាប់នេះបានត្រឡប់មកវិញសម្រាប់ការប្រកួតដ៏សំខាន់នេះ។
ក្រុមអង់គ្លេសឈរលើកំពូលតារាងពូល K ដោយមាន15ពិន្ទុពីការប្រកួតចំនួន 5ដង ហើយបន្ទាប់ពីការចាញ់របស់ស៊ែប៊ី 1-0 ដោយអាល់បានីកាលពីថ្ងៃអាទិត្យ ការឈ្នះក្នុងទីក្រុង Riga នៅថ្ងៃអង្គារនឹងផ្តល់ឱ្យក្រុមរបស់លោក Tuchel នាំមុខដែលដាច់គេក្នុងពូល មានកន្លែងសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំក្រោយតែម្តង។
ទោះបីជាឈ្នះការប្រកួតក្នុងពូលទាំង 5 ដោយមិនរបូតគ្រាប់បាល់ក៏ដោយ ក៏ក្រុមអង់គ្លេសបានទទួលរងការរិះគន់ជាពិសេសចំពោះទម្រង់លេងរបស់ពួកគេជាមួយនឹងក្រុម អង់ដូរ៉ា ដោយព្យាយាមយកឈ្នះត្រឹមលទ្ធផល 1-0 នៅក្រៅដី និងបន្ទាប់មកបានយកឈ្នះ 2-0 នៅក្នុងផ្ទះ។ អង់គ្លេសមើលទៅគួរអោយចាប់អារម្មណ៍ជាងក្នុងលទ្ធផល 5-0 លើក្រុមស៊ែប៊ីរបស់ពួកគេក្នុងការប្រកួតក្នុងពូលថ្មីៗ។
ប្រសិនបើអង់គ្លេសឈ្នះនៅក្នុងទីក្រុង Rigaប្រទេសឡាតវី នោះលោក Tuchel នឹងមានការប្រកួតជម្រុះពីរបន្ថែមទៀតដោយគ្មានសម្ពាធឡើយ៕










