ក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ចិនមិនរាថយឡើយនឹងប្រយុទ្ធរហូតដល់ទីបំផុត

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ចិន នៅថ្ងៃអង្គារ ទី១៤ ខែតុលា បាននិយាយថាត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធរហូតដល់ទីបំផុត នៅក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បន្ទាប់ពី លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថានឹងដំឡើងពន្ធបន្ថែម ១០០ភាគរយលើមហាអំណាចសេដ្ឋកិច្ចលេខ២នៅលើពិភពលោកមួយនេះ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ពាក់ព័ន្ធនឹងបញ្ហាសង្រ្គាមពន្ធគយ និងសង្រ្គាមពាណិជ្ជកម្ម ជំហររបស់ចិននៅតែដដែល មិនមានការប្រែប្រួលឡើយ។ ពោលប្រសិនបើអ្នក (សហរដ្ឋអាមេរិក) ចង់ប្រយុទ្ធគ្នា យើងនឹងកំដររហូតដល់ទីបំផុត។ តែប្រសិនបើអ្នកចង់ចរចា នោះទ្វាររបស់យើងនឹងបើក ចំហជានិច្ច»។
ការព្រួយបារម្ភផ្ទុះឡើងជាថ្មីកាលពីចុងសប្ដាហ៍កន្លងទៅថាសង្រ្គាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំង២ នឹងវិវត្តន៍កាន់តែអាក្រក់ឡើងៗ ក្រោយលោក ត្រាំ ប្រកាសយកពន្ធគយបន្ថែម ១០០ភាគរយលើមុខទំនិញទាំងអស់នាំចូលពីចិន។ នេះជាការបញ្ក្ចេញប្រតិកម្មឆ្លើយតបរបស់លោក ត្រាំ ទៅនឹងការប្រកាសរបស់ទីក្រុងប៉េកាំង កាលពីសប្ដាហ៍មុន ក្នុងការរឹតត្បិតលើការនាំចេញរ៉ែកម្រដែលបច្ចុប្បន្នចិនកំពុងក្ដោបក្ដាប់ធំជាងគេ៕

...

រូបថត​:AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print