ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញពីការវិវត្តនៃស្ថានការណ៍ និងការរំលោភបំពានរបស់ថៃ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ពីយប់ថ្ងៃទី១៣ ដល់ព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ មានដូចខាងក្រោម៖
១. ភូមិជោគជ័យ
ភាគីថៃបានបន្តប្រើ ឧបករណ៍បំពងសំឡេងខ្លាំងៗ ដោយចាក់បទភ្លេង សំឡេង ខ្មោច សំឡេងឆ្កែលូ និងចម្រៀងជាបន្តបន្ទាប់ ចាប់ពីម៉ោង២១:២០នាទី រហូតដល់ម៉ោង២៣:៤៧នាទី។
២. ភូមិព្រៃចាន់
ភាគីថៃបានបន្តប្រើ ឧបករណ៍បំពងខ្លាំងៗ ដូចគ្នានឹងភូមិជោគជ័យ ចាប់ពី ម៉ោង១៨:៤២នាទី រហូតដល់ម៉ោង១:០៧នាទីរំលងអធ្រាត្រ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ ប្តេជ្ញាចូលរួមការពារឱ្យបានបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដោយប្រកាន់នូវភាពអត់ធ្មត់ខ្ពស់ ដោះស្រាយបញ្ហាដោយសន្តិវិធី និងតាម គោលការណ៍ច្បាប់៕
...