មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិស្ទូចយានជំនិះដែលចតធ្វើឱ្យរំខាន ឬអាចនាំឱ្យមានគ្រោះថ្នាក់ដល់យានដទៃយកទៅរក្សាទុក

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកមាត្រា៦៧ បានចែងថា៖ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិស្ទូចយានជំនិះដែលចតធ្វើឱ្យរំខាន ឬអាចនាំឱ្យមានគ្រោះថ្នាក់ដល់យានដទៃ យកទៅរក្សាទុកនៅអង្គភាពនគរបាលចរាចរណ៍ផ្លូវគោក ក្នុងករណីដែលម្ចាស់យានជំនិះមិនព្រមទទួលការពិន័យ ឬគ្មានវត្តមាន។

ការស្ទូចយានជំនិះយកទៅរក្សាទុកនៅអង្គភាពនគរបាលចរាចរណ៍ផ្លូវគោក ក៏ត្រូវអនុវត្តផងដែរចំពោះយានជំនិះពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ដែលពុំអាចដោះស្រាយបាន។

ម្ចាស់យានជំនិះត្រូវទទួលខុសត្រូវបង់សោហ៊ុយថ្លៃស្ទូច និងថ្លៃរក្សាទុកបន្ថែមលើប្រាក់ពិន័យ។ សោហ៊ុយថ្លៃស្ទូច និងថ្លៃរក្សាទុក ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print