លោក សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារលើការកែសម្រួលសៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់

ចែករំលែក៖

ភ្នំពេញ ៖ ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥នេះ លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ពិនិត្យនិងពិភាក្សាការងារលើការកែសម្រួលសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដោយមានការចូលរួមពីលោកអគ្គនាយករង លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យចំណុះអគ្គនាយកដ្ឋានរដ្ឋបាល តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ទីប្រឹក្សា និងតំណាងអង្គការតម្លាភាពកម្ពុជា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រេីនរូបទៀតផងដែរ ។

ជាការចាប់ផ្ដើម លោក ប្រធានអង្គប្រជុំបានមានមតិស្វាគមន៍និងថ្លែងអំណរគុណដល់ លោក លោកស្រីទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះដោយបានគូសបញ្ជាក់ពីគោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការកែសម្រួលសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដើម្បីឱ្យការកែសម្រួលកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តបានប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនោះដែរ លោក បានកោតសរសើរនិងវាយតម្លៃខ្ពស់ដល់ក្រុមការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល និងលេខាធិការដ្ឋាន គ.ជ.អ.ប. ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយលោកទីប្រឹក្សា ដោយមានគាំទ្រពីអង្គការតម្លាភាពកម្ពុជា នៅក្នុងដំណើរការរៀបចំកែសម្រួលសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។

ក្នុងនោះ លោក អគ្គនាយក បានឯកភាពទៅលេីការធ្វេីបទបង្ហាញអំពីការកែសម្រួល សៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោងមូលនិធិ ឃុំ សង្កាត់ និងបានជំរុញណែនាំដល់ ថ្នាក់ដឹកនាំ និងនាយកដ្ឋានដែលពាក់ព័ន្ធ ត្រូវបន្តចូលរួមខិតខំបន្ថែមទៀតដេីម្បីធ្វេីយ៉ាងណា ឱ្យការអនុវត្តគម្រោងមូលនិធិ ឃុំ សង្កាត់នេះ កាន់តែមានប្រសិទ្ធិភាពខ្ពស់ និងទទួលបានលទ្ធផលល្អប្រសេីរ ស្របតាមគោលការណ៍ច្បាប់ លិខិតបទកដ្ឋានគតិយុត្តដែលបានដាក់ចេញកន្លងមក ។

...

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print