ឧត្តមសេនីយ៍ឯក សុខ វាសនា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយមន្រ្តីទំនាក់ទំនងទទួលបន្ទុកការងារតំបន់ នៃស្ថាប័នព័ត៌មានស៊ើបអង្កេតអូស្រ្តាលី ACIC ប្រចាំនៅទីក្រុងបាងកក

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក HUNTER McGee មន្រ្តីទំនាក់ទំនងទទួលបន្ទុកការងារតំបន់ នៃស្ថាប័នព័ត៌មានស៊ើបអង្កេតអូស្រ្តាលី ACIC ប្រចាំនៅទីក្រុងបាងកក ដោយមានវត្តមានចូលរួមពី ឯកឧត្តម អគ្គនាយករង លោកលោកស្រីប្រធាន-អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ លេខាទូត និងមន្រ្តីទទួលបន្ទុកកិច្ចការបរទេសប្រចាំស្ថានទូតអូស្រ្តាលី ។

កិច្ចពិភាក្សា គឺផ្តោតសំខាន់លើការស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់ស្ថាប័ន ACIC  អូស្រ្តាលី និងពិភាក្សាអំពីលទ្ធភាពសហប្រតិបត្តិការលើការងារជំនាញរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង ស្ថាប័ន ACIC អូស្រ្តាលី ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ជួញដូរមនុស្ស រត់ពន្ធមនុស្ស បទល្មើសបច្ចេកវិទ្យា សម្អាតប្រាក់ ជួញដូរគ្រឿងញៀន និងបទល្មើសពាក់ព័ន្ធផ្សេងទៀត ។

...

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print