ភ្នំពេញ៖ ជប៉ុនជាមិត្តជិតស្និទ្ធរបស់កម្ពុជាតាំងពីយូរលង់ណាស់មកហើយ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដំណើរការសន្តិភាពរបស់កម្ពុជានៅក្នុងទសវត្សរ៍ឆ្នាំ៩០ និងការកសាងឡើងវិញ និងការអភិវឌ្ឍកម្ពុជាក្រោមជម្លោះ។
ជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជនព្រមទាំងជំរុញការអភិវឌ្ឍនៅកម្ពុជា។
នេះជាការលើកឡើងរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ក្នុងពិធីគម្រប់ខួបលើកទី៦០ នៃការបញ្ជូនអ្នកស្ម័គ្រចិត្តជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការក្រៅប្រទេស៕ដោយ៖តារា
...