ឥណ្ឌូនេស៊ី សន្យាជំរុញជាមួយដៃគូពាក់ព័ន្ធ ដើម្បីផ្តល់ជំនួយមនុស្សធម៌ជួយកម្ពុជាក្នុងកិច្ចការគ្រោះមហន្តរាយ

ចែករំលែក៖

ភ្នំពេញ៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក DR. SUHARYANTO រដ្ឋមន្រ្តីទទួលបន្ទុកការងារគ្រោះមហន្តរាយ នៃប្រទេសឥណ្ឌូនេស៊ី។

នាឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះវត្តមានរបស់ឯកឧត្តម ដែលអញ្ជើញធ្វើទស្សនកិច្ចនៅកម្ពុជា និងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៥។

ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានបង្ហាញការប្តេជ្ញាចិត្ត និងគាំទ្រលើកិច្ចសហប្រតិបត្តិការការងារគ្រោះមហន្តរាយរវាងប្រទេសទាំងពីរ។

...

ក្នុងឋានៈកម្ពុជាជាប្រធានគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ឆ្នាំ២០២៥ លោក DR. SUHARYANTO បានសន្យាខិតខំជំរុញជាមួយអគ្គលេខាធិការអាស៊ាន និងមជ្ឈមណ្ឌល AHA Center ដើម្បីផ្តល់ជំនួយមនុស្សធម៌ជួយកម្ពុជា ក្នុងការងារគ្រោះមហន្តរាយ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print