នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ចូលជួបសម្តែងការគួរសម អគ្គលេខាធិការក្រុមប្រឹក្សាភិបាលមជ្ឈឹមបក្ស និងជាប្រមុខរដ្ឋឡាវ

ចែករំលែក៖

ឡាវ៖​ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥​ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ ចូលជួបសម្តែងការគួរសមលោក ថង់លុន ស៊ីសុលីត អគ្គលេខាធិការក្រុម ប្រឹក្សាភិបាលមជ្ឈឹមបក្ស និងជាប្រមុខរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

នាឱកាសនោះ​ដែរ​ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ ចូលជួបសម្តែងការគួរសម លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

...

ជាមួយគ្នានោះ​ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ ជំនួបទ្វេភាគីជាមួយ លោកឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលនេះគឺជាឱកាសមួយដ៏មានតម្លៃក្នុងកិច្ចការ រឹតចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដែលជាប្រពៃណីដ៏ល្អផូរផង់ជាយូរលង់ ណាស់មកហើយរវាង កងទ័ព ប្រជាជន និងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print