កម្លាំងនាយកដ្ឋានអន្តោប្រវេសន៍ចុះពិនិត្យមើលលិខិតឆ្លងដែន និងឃាត់ខ្លួនមនុស្ស ៩នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានអន្តោប្រវេសន៍រាជធានីភ្នំពេញ ចុះពិនិត្យការស្នាក់នៅរបស់ជនអន្តោប្រវេសន៍ដែលរស់នៅខុសច្បាប់ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ នៅផ្ទះជួលជាច្រើនខាងក្រោយផ្សារសារឿន យ៉ានី ភូមិតាឡី សង្កាត់ដង្កោខណ្ឌដង្កោ ដោយប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានី លោកសៀង សុខ នឹងមានចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។

សមត្ថកិច្ចអ្នកដោះលែងឬក៏យ៉ាងណានោះខាងលើនេះគឺក្រុមការងារបានពិនិត្យលើកជនន្តោប្រវេសន៍ដែលជាជនជាតិវៀតណាមចំនួនសរុប ១៣៧នាក់ក្នុងនោះមានស្រីម្នាក់នឹងកុមារម្នាក់ ដោយមានលិខិតឆ្លង ១២៦នាក់ហើយអត់លិខិតឆ្លងដែន៩នាក់ មានប័ណ្ណជំរឿនអរបីចំនួន២នាក់។

ដូច្នេះសមត្ថកិច្ចថា ក្នុងប្រតិបត្តិនោះ លទ្ធិផលឃាត់មនុស្ស៩នាក់នឹងដកយកលិខិតឆ្លងដែន១២៦ចំណែកអ្នកមានប័ណ្ណអរបីឲ្យត្រឡប់ទៅវិញ៕

IMG_3803 IMG_3801 IMG_3802

ដោយ៖ជីម ភារ៉ា ដង្កោ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print