រថយន្តដឹកក្រណាត់បេីកលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជេីង

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តកូរ៉េដឹកក្រណាត់មួយគ្រឿងបានបេីកលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតចំណែករថយន្តក្រឡាប់ចាក់ក្រណាត់ចោលពេញផ្លូវ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក​ថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០២៥​ នៅលេីកំណាត់ផ្លូវសហព័ន្ធរុស្ស៉ី​ ក្នុងភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកូរ៉េ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2J-5835 ធ្វេីដំណេីរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី​ ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យខ្ទាតចេញមួយកង់​ ចំណែករថយន្តក្រឡាប់ផ្ងារជេីង តែសំណាងដែរដែលមិនមានមនុស្សរងរបួស។

ក្រោយកេីតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print