ក្មេងស្រីកំព្រាឪពុកអាយុ ៦ឆ្នាំ លង់ទឹកស្លាប់នៅស្រុកស្អាង ខណៈរអិលជើងធ្លាក់ចូលក្រោមកំប្លោកក្បែរផ្លូវបេតុង

ចែករំលែក៖

ខេត្តកណ្តាល÷ គួរឲ្យសង្វេគនិងអាណិតអាសូរជាពន់ពេក ក្មេងស្រីម្នាក់ដែលកំព្រាឪពុក ហើយរស់នៅក្នុងបន្ទុកគ្រួសារក្រីក្រ ត្រូវបានលង់ទឹកស្លាប់យ៉ាងអណោចអធម្ម ខណៈដែលរូបនាងនាំគ្នាទៅលេងទឹកដែលហូរ កាត់លើផ្លូវបេតុង។

ជនរងគ្រោះត្រូវគេសង្ស័យថា រអិលជើងធ្លាក់ចូលទៅក្នុងទីទំនាបទឹកជ្រៅ ក្រោមគុម្ពកំប្លោក។ ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងនៅវេលាម៉ោង ១៦និង ២០នាទី រសៀលថ្ងៃទី១៥ តុលា ២០២៥ នៅចំណុចលើផ្លូវបេតុង ក្នុងភូមិអន្លុងធំ ឃុំព្រែកអំបឹល ស្រុកស្អាង។

លោក បាំង ផាន្នី មេឃុំព្រែកអំបិល បានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ វុទ្ធី សុធានី ភេទស្រីអាយុ៦ឆ្នាំរស់នៅជាមួយម្តាយឈ្មោះ មាន សាខន ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរកម្មករសំណង់ និងលោកតាឈ្មោះ មី មាន ភេទប្រុស អាយុ៦៩ឆ្នាំ នៅក្នុងភូមិឃុំកើតហេតុ។ លោកមេឃុំបានបញ្ជាក់ថា ជនរងគ្រោះកំព្រាឪពុកតាំង ពីក្មេង ហើយក្រុមគ្រួសារមានជីវភាពលំបាក។

លោកមេឃុំបានបន្តថា នៅទីតាំងកើតហេតុតែងតែមានទឹកភ្លៀងហូរកាត់ពីលើផ្លូវបេតុងធ្លាក់ចូលទៅទីទំនាបដីចំការ ដែលមានជម្រៅខុសៗគ្នា ត្រឹមភ្លៅ និងកន្លែងខ្លះជ្រៅដល់ទ្រូងមនុស្សពេញវ័យ។ ប្រជាពលរដ្ឋ ជាពិសេសក្មេងៗ តែងតែនាំគ្នាមកលេងទឹកនៅទីនោះជាប្រចាំ។ មុនពេលកើតហេតុ បងស្រីជីដូនមួយរបស់កុមារីរង គ្រោះឈ្មោះ សម្បត្តិ ឌីណា ភេទស្រី អាយុ១៧ឆ្នាំ ក៏បាននៅលេងជាមួយក្រុមពួកគេដែរ។

លោកមេឃុំបានរៀបរាប់ទៀតថា បងស្រីឈ្មោះ សម្បត្តិ ឌីណា បានឡើងមកលើគោកដើម្បីទិញនំចំណី។ លុះពេលត្រឡប់ទៅកន្លែងលេងទឹកវិញ ក៏បាត់កុមារីរង គ្រោះ។ ដំបូង បងស្រីស្មានថា ប្អូនស្រីឡើងទៅផ្ទះមុន ក៏ដើរទៅសួរលោកតា តែលោកតាបែរជាប្រាប់ថា “មិន ឃើញទេ”។ ដោយមានការសង្ស័យ ក្រុមគ្រួសារក៏បាននាំគ្នារត់ទៅកន្លែងលេងទឹកវិញ ហើយចុះរាវរកបន្តិចក៏ឃើញកុមារីរងគ្រោះនៅក្រោមកំប្លោក។ ក្រោយស្រង់ឡើងមកលើគោក និងជួយធ្វើចលនាសង្គ្រោះបឋម កុមារីរូបនេះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ។

...

សពរបស់កុមារីរងគ្រោះត្រូវបានក្រុមគ្រួសារបីយកមកលំនៅឋាន។ អាជ្ញាធរ សមត្ថកិច្ច និងអ្នកភូមិបានចូលរួមជួយរៀបចំធ្វើពិធីបុណ្យតាមប្រពៃណី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print