អាជ្ញាធររាជធានីភ្នំពេញ អំពាវនាវប្រជាពលរដ្ឋបឹងកក់ ចូលរួមបដិភាគផលប៉ះពាល់នៅពេល​អាជ្ញា​ចាប់ផ្តើមអភិវឌ្ឍន៏តំបន់បឹងកក់

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការ អំពាវនាវដល់ប្រជាពល រដ្ឋរស់នៅជុំវិញតំបន់បឹងកក់ ត្រូវចូលរួមបដិភាគនូវផលប៉ះពាល់បន្តិចបន្តួច នៅពេលអាជ្ញាធរចាប់ផ្តើមកសាងហេដ្ឋារចនាសម្ព័ន្ធចូលតំបន់នេះដើម្បី រៀបរយ ឲ្យមានហេដ្ឋារចនាសម្ព័ន្ធស្របទៅតាមបទស្ថានបច្ចេកទេសបានត្រឹម ត្រូវប្លង់គោលរបស់សាលាក្រុង ។

លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអំពាវនាវបែបនេះ ខណៈថ្លែងនៅក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ស្តីពីគម្រោងអភិវឌ្ឍន៍តំបន់បឹងកក់ កាលពីព្រឹកថ្ងៃទី០៧ ខែកញ្ញា នេះ នៅសង្កាត់ ស្រះចក ខណ្ឌដូនពេញ ។

លោក ប៉ា សុជាតិ វង្ស អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ដោយមើលឃើញភាពស្មុគស្មាញអំពីការរស់នៅរបស់ប្រជាពលរដ្ឋនៅជំវិញតំបន់បឹងកក់ មិនមានច្រកផ្លូវចេញចូលបានល្អ អាជ្ញាធរត្រូវរកដំណោះស្រាយដោយរៀបចំតំបន់នេះ ឲ្យទៅជាតមបន់អភិវឌ្ឍន៍ឲ្យមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រវាងតំបន់បឹងកក់ទៅនិងជាមួយតំបន់ដែលមានស្រាប់។ លោកអភិបាលបន្តថា តំបន់នេះបើទុកឲ្យនៅតែចេញចូលរបៀបដាច់ដោយដុំដូចសព្វថ្ងៃ វាមិនបានជួយផ្តល់ផលប្រយោជន៍ប្រជាពលរដ្ឋពិតប្រាកដទេ ទើបអាជ្ញាធរចង់ឲ្យមានការតភ្ជាប់ ព្រោះបច្ចុប្បន្នកន្លែងនេះ ទីតាំងនេះជាកន្លែងទ័លមួយ ដូច្នេះបើចង់ធ្វើទៅបានល្អ ទាល់តែមានការចូលរួមពីបងប្អូននិងមានការលះបង់សម្បទានខ្លះ និងរួមពិភក្សាជាមួយគ្នា ទើបដោះស្រាយបញ្ហានេះបាន។ សាលារាជធានី ចង់ឲ្យបងប្ងូនរស់នៅ ជុំវិញតំបន់បឹងកក់នេះរៀបចំជាតំណាងគណកម្មាការរបស់ខ្លួនមួយមានសង្កាត់ ខណ្ឌដើម្បីរួមគ្នាពិភាក្សារៀបចំសហគមន៍នេះឲ្យល្អ រៀបចំផ្ទះសំបែង តាមប្លង់តាមបន្ទាត់ឲ្យត្រឹមត្រូវច្បាស់លាស់ អាជ្ញាធររាជធានីនឹងធានាជួយបងប្អូនឲ្យមានការរស់នៅបានល្អ។

សាលារាជធានីភ្នំពេញ និងធានាជួយបងប្អូនធានាទី១រៀបចំប្រព័ន្ធលូជូនសហគមន៍ទាំងស្រុង សាលាក្រុងជាអ្នករៀបចំទី២ធ្វើផ្លូវជូនសហគមន៍ធ្វើលូធ្វើផ្លូវទី៣ តទឹកបំពង់មេ ចូលក្នុងសហគមន៍ចាំបងប្អូនបំបែកទៅតាមផ្ទះរៀងៗខ្លួនទី៤តបណ្តាញអគ្គិសនីឲ្យបានត្រឹមត្រូវចូលមកក្នុងតំបន់អភិវឌ្ឍន៍នេះ ដើម្បីការប្រើប្រាស់ធានាសុវត្ថិភាព។

លោក ចាន់ ពុទ្ធិសក្ត័ និងអ្នកស្រី ឌីសត្យា តំណាងប្រជាពលរដ្ឋរស់នៅភូមិ១និងភូមិ៦នៅតំបន់បឹងកក់បានគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍តំបន់បឹងកក់ ដែលអជ្ញាធររៀបចំបើកផ្លូវឲ្យមានប្រព័ន្ធរវាងបណ្តា ផ្លូវក្នុងសហគមន៍តភ្ជាប់ទៅនិងប្រព័ន្ធដ៏ទៃទៀតនៅជុំវិញរាជធានីភ្នំពេញ។ ពួកគាត់បន្តថា ដើម្បីឆ្លើយតបទៅនិងការអភិវឌ្ឍធ្វើផ្លូវជុំវិញនៅតំបន់អភិវឌ្ឃន៍បឹងកក់នេះ ប្រជាពលរដ្ឋក៏បាន សុំណូមពរឲ្យអាជ្ញាធរ ជួយពន្លឿនការបញ្ហាទឹក ភ្លើង ផ្លូវ និងដាក់លូឲ្យបានឆាប់ផងដែរ ព្រោះនៅពេលមានភ្លៀង ពួកគាត់តែងតែប្រឈមទៅនឹងការលិចលង់ជារៀងរាល់ឆ្នាំ។

សូមបញ្ជាក់ថា តំបន់អភិវឌ្ឍន៍បឹងកក់នេះ ប្រមុខរដ្ឋាភិបាលបានសម្បទានដីចំនួន១២,៤៤ហិកតា ប្រគល់ឲ្យប្រជាពលរដ្ឋនៅតំបន់បឹងកក់ ដើម្បីអភិវឌ្ឍន៍នៅនិងកន្លែង និងបញ្ចប់ជំលោះដីធ្លីជូនបង ប្អូនទៅតាមគោលរបស់រដ្ឋ៕

1 2 3 4 5 6 7

ដោយ៖ សំរិត

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print