Yamal ក្នុង​ចំណោម​កីឡាករ​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ក្នុង​ឆ្នាំ ២០២៥ ក្នុង​បញ្ជីForbes ខណៈ Ronaldo ឈរ​នៅ​កំពូល​

ចែករំលែក៖

Lamine Yamal ខ្សែបម្រើស្លាបវ័យ ១៨ ឆ្នាំរបស់ Barcelona បានជាប់ឈ្មោះក្នុងបញ្ជីកីឡាករដែលរកចំណូលបានច្រើនជាងគេបំផុតទាំង ១០ របស់ទស្សនាវដ្តី Forbes ក្នុងឆ្នាំ ២០២៥ ដែលនាំមុខគេដោយខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ។

 

Ronaldo បានឈរនៅលើកំពូលតារាងចុងក្រោយបង្អស់របស់ Forbes ជាមួយនឹងប្រាក់ចំណូល ២៨០ លានដុល្លារក្នុងឆ្នាំនេះ ដោយរក្សាភាពរឹងមាំហិរញ្ញវត្ថុក្នុងពិភពបាល់ទាត់ បន្ទាប់ពីកីឡាករវ័យ ៤០ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយក្រុម Al-Nassr របស់ Saudi Pro League ។

 

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ដែលបានក្លាយជាកីឡាករបាល់ទាត់ដំបូងគេដែលឈានដល់ឋានៈជាមហាសេដ្ឋីពាន់លានដុល្លារ និងបានឈរនៅលំដាប់កំពូលក្នុងបញ្ជីអត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុតរបស់ពិភពលោកក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នាក្នុងខែឧសភា កំពុងខិតជិតក្នុងការស៊ុតបញ្ចូលទី ១ពាន់គ្រាប់ក្នុងអាជីព។

 

ប្រជែងដ៏យូរអង្វែងរបស់គាត់ កីឡាករ Lionel Messi ឈរនៅលេខ ២ ក្នុងតម្លៃ ១៣០ លានដុល្លារ ដោយខ្សែប្រយុទ្ធ Inter Miami វ័យ ៣៨ ឆ្នាំរូបនេះរកបានភាគច្រើនតាមរយៈកិច្ចព្រមព្រៀងក្រៅទីលាន។

 

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema នៅចំណាត់ថ្នាក់លេខ ៣ ចំនួន ១០៤ លានដុល្លារ ដោយទទួលបានអត្ថប្រយោជន៍ពីការផ្ទេររបស់គាត់ទៅក្លឹប Al-Ittihad ។

 

Kylian Mbappe របស់ Real Madrid (៩៥ លានដុល្លារ) និង Erling Haaland របស់ Manchester City (៨០ លានដុល្លារ) បានបញ្ចប់កំពូលទាំង ៥ ដែលជាកីឡាករពីរនាក់ដែលត្រូវបានគេរំពឹងថានឹងប្រជែងដណ្តើមយកពានរង្វាន់ Ballon d’Or ក្នុងទសវត្សរ៍ខាងមុខនេះ។

 

កីឡាករបាល់ទាត់ទាំង ១០ ដែលរកប្រាក់បានច្រើនជាងគេបំផុតរបស់ FORBES ក្នុងឆ្នាំ ២០២៥
១) Cristiano Ronaldo (Al-Nassr)៖ ២៨០ លានដុល្លារ
២) Lionel Messi (Inter Miami)៖ ១៣០ លានដុល្លារ

...

 

៣) Karim Benzema (Al-Ittihad)៖ ១០៤ លានដុល្លារ
៤) Kylian Mbappe (Real Madrid)៖ ៩៥ លានដុល្លារ
៥) Erling Haaland (Manchester City)៖ ៨០ លានដុល្លារ
៦) Vinicius Jr (Real Madrid)៖ ៦០ លានដុល្លារ
៧) Mohamed Salah (Liverpool)៖ ៥៥ លានដុល្លារ ៨) Sadio Mane (Al-Nassr)៖ ៥៤ លានដុល្លារ ៩) Jude Bellingham (Real Madrid)៖ ៤៤ លានដុល្លារ
១០) Lamine Yamal (Barcelona)៖ ៤៣ លានដុល្លារ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print