រថយន្ត Highlanderបើកបុកម៉ូតូមួយគ្រឿងរួចជ្រុលទៅបុករថយន្ដ ពីរគ្រឿងថែមទាំងប៉ះ កង់បី ឥណ្ឌា ទៀត

ចែករំលែក៖

ភ្នំពេញៈ យុវជន ២នាក់បន្ទាប់ ពី ជិះ ម៉ូតូ HONDA Dream ជិះ ឌុប គ្នា ត្រូវ រថយន្ដ Highlander រួច រថយន្ដ Highlander ព្យាយាម បេីក រត់ គេច ខ្លួន រហូត មក ដល់ ស្តុប វត្ត ស្លែង បាន ជ្រុល ទៅ បុក រថយន្ដ Ford EVEREST ដែល កំពុង ឈប់ ស្តុប បណ្ដាលឲ្យ រថយន្ដ របស់ ខ្លួន ក្រឡាប់ ទៅ បុក ប៉ះ កង់បី ឥណ្ឌា និង រថយន្ដសង្រ្គោះរបស់ មន្ទីរពេទ្យ បង្អែកខេត្ត កំពត ទៀត បណ្ដោយអោយយុវជន ម្នាក់ បាន ស្លាប់ និង ម្នាក់ រងរបួស ធ្ងន់ ។ ហេតុការណ៍ នេះ បាន កើត ឡើង កាល ពី ៨:២០នាទី យប់ ថ្ងៃ ទី ១៦ ខែ តុលា ឆ្នាំ ២០២៥ នៅ តាម បណ្ដោយ ផ្លូវ បេតុង៣០ម៉ែត្រ បុរី សន្តិភាព សង្កាត់ ចោមចៅ ទី២ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញ យុវជន ម្នាក់ បាន ស្លាប់ និង ម្នាក់ រងរបួស ធ្ងន់ បន្ទាប់ ពី ជិះ ម៉ូតូ HONDA Dream ពាក់ ផ្លាក លេខ សៀមរាប 1AN-2460 ជិះ ឌុប គ្នា ត្រូវ រថយន្ដ Highlander ពាក់ ផ្លាក លេខ ភ្នំពេញ 2AN-2660 នៅ តាម បណ្ដោយ ផ្លូវ បេតុង៣០ម៉ែត្រ បុរី សន្តិភាព សង្កាត់ ចោមចៅ ទី២ ខណ្ឌ ពោធិ៍ សែន ជ័យ រួច រថយន្ដ Highlander ព្យាយាម បេីក រត់ គេច ខ្លួន រហូត មក ដល់ ស្តុប វត្ត ស្លែង បាន ជ្រុល ទៅ បុក រថយន្ដ Ford EVEREST ពាក់ ផ្លាក លេខ ភ្នំពេញ 2CB-4443 ដែល កំពុង ឈប់ ស្តុប បណ្ដាលឲ្យ រថយន្ដ របស់ ខ្លួន ក្រឡាប់ ទៅ បុក ប៉ះ កង់បី ឥណ្ឌា ពាក់ ផ្លាក លេខ កំពង់ ចាម 1AF-0306 និង រថយន្ដសង្រ្គោះរបស់ មន្ទីរពេទ្យ បង្អែកខេត្ត កំពត ពាក់ ផ្លាក លេខ រដ្ឋ12 2-3255 បន្ថែម ទៀត ចំណែក ឯ តៃកុង រថយន្ដ បង្ក ត្រូវ សមត្ថកិច្ច ឃាត់ យក ទៅ ប៉ុស្តិ៍ ដេីម្បី ធ្វើ ការ សាកសួរ និង បន្ត តាម នីតិវិធី ច្បាប់ ។

ក្រោយ ពេល កេីតហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ ស្នង ការ ដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វើ វាស់ វែង យក រថយន្ត បង្ក និង រថយន្ដ កង់បី ឥណ្ឌា និង ម៉ូតូ ដែល រងគ្រោះ ទៅ រក្សា ទុក រង់ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ។ ចំណែក ឯ សព ជន រង គ្រោះ សមត្ថកិច្ច ធ្វេី លិខិត ប្រគល់ ឲ្យ សាច់ ញាតិ យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print