បណ្តាញ​ផ្គត់ផ្គង់​ អគ្គិសនីនៅទូទាំងប្រទេសអ៊ុយក្រែនរងផលប៉ះពាល់ដោយការវាយប្រហារពីរុស្សុី

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសុក្រទី១៧ ខែតុលា ឆ្នាំ ២០២៥ បានផ្សាយថា
យោងតាមប្រតិបត្តិករថាមពលអគ្គិសនីជាតិអ៊ុយក្រែនបានកំណត់ពេលផ្តាច់ចរន្តអគ្គិសនីរយៈពេលពីរថ្ងៃជាប់គ្នា មកទល់នឹងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈដែលរុស្ស៉ីបង្កើនការវាយប្រហារលើបណ្តាញថាមពល ចំពេលអាកាសធាតុចុះត្រជាក់។

កងទ័ពរុស្ស៉ី បានវាយប្រហាររោងចក្រឧស្ម័ន នៅភាគខាងកើតអ៊ុយក្រែន បណ្តាលឱ្យមានការរំខានយ៉ាងទូលំទូលាយ។ ប្រតិបត្តិករអគ្គិសនីរដ្ឋ Ukrenergo បានឱ្យដឹងថា ការ​ផ្តាច់ភ្លើងតាមម៉ោងកំណត់​ គឺ​ដើម្បី​បែងចែក​ថាមពលអគ្គិសនីគ្រាដែលអាជ្ញាធរ​ជំរុញ​ឱ្យ​ពលរដ្ឋ​កាត់​បន្ថយ​ការ​ប្រើប្រាស់។ អ្នកកាសែត AFP​ នៅតំបន់ Kharkiv និយាយថា ស្រុកនានាត្រូវស្ថិតក្នុងសភាពងងឹត ហាងជាច្រើនដំណើរការដោយពឹងផ្អែកលើម៉ាស៉ីនភ្លើង។

កងទ័ពរុស្ស៉ីទទួលស្គាល់ថា បានបើកការវាយប្រហារទ្រង់ទ្រាយធំ ដោយប្រើប្រាស់មីស៉ីលផ្លោងនិងយន្តហោះដ្រូន ទៅលើរោងចក្រឧស្ម័នរបស់អ៊ុយក្រែន។ ទីក្រុងកៀវ ចាត់ទុកជាការវាយប្រហារទ្រង់ទ្រាយធំថ្មីចុងក្រោយរបស់រុស្ស៉ីលើបណ្តាញថាមពលរបស់ខ្លួន ខណៈរដូវរងាកាន់តែខិតជិតមកដល់៕ ដោយធីរីណា

...

រូបថត​: vtv

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print