កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនចំនួន៣នាក់

ចែករំលែក៖

ខេត្តតាកែវ ៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេ បញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវនិងសម្របសម្រួល នីតិវិធីដោយលោកឯក ឆេងហួតព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនចំនួនបីនាក់។

មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវបានឱ្យដឹងថា នៅវេលាម៉ោង១៣និង៥០នាទី និងវេលាម៉ោង១៦ និង១៤នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំង មូលដ្ឋានអាវុធ ហត្ថស្រុកទ្រាំង ដឹកនាំដោយលោកអនុសេនីយ៍ឯក ជូន តូរ:ត: នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបករណីរក្សាទុកជួញដូរនិងប្រើប្រាស់ នូវសារធាតុញៀនជាក់ស្ដែង ជាបន្តបន្ទាប់នៅចំណុចផ្លូវបេតុងស្ថិតនៅភូមិថ្នល់បែកសង្កាត់រកាក្រៅ ក្រុងដូនកែវ និងនៅចំណុច ផ្លូវកៅស៊ូខាងកើតផ្សាត្រាំកក់ស្ថិតនៅ ភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

លទ្ធផលឃាត់ខ្លួនជនសង្ស័យបាន៣ នាក់ (ប្រុស០២ ស្រី០១)ដែលមាន÷ ១. ឈ្មោះ ណែម ដារ៉ុង ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងជ្រៃ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ,២. ឈ្មោះ ស្ដើង សុខា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ស្រែច្រក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវនិង៣. ឈ្មោះ សៅ ចិន្ដា ភេទស្រី អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់បនៅភូមិ ព្រៃផ្អេ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។

នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងរួម មាន៖ ១. ក្រាមពណ៌សថ្លា ចំនួន ០៣ កញ្ចប់
ទម្ងន់ ២៦.៣៤ក្រាម (ថ្លឹងទាំងសំបកថង់)
២. ម៉ូតូចំនួន ០២ គ្រឿង
៣. ទូរស័ព្ទ ចំនួន ០៣ គ្រឿង

...

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាកែវចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print