សារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៧ ខែតុលា នាយករដ្ឋមន្រ្តីនៃប្រទេសម៉ុងហ្គោលី លោក Gombojav Zandanshatar បានសម្រេចលាលែងចេញពីតំណែង បន្ទាប់ពីទើបចូលកាន់តួនាទីបានរយៈពេល៤ខែប៉ុណ្ណោះ។
លោក Zandanshatar ត្រូវបានសភាម៉ុងហ្គោលី តែងតាំងជានាយករដ្ឋមន្រ្តី បន្ទាប់ពីនាយករដ្ឋមន្រ្តីមុន គឺលោក Luvsannamsrai Oyun-Erdene បានចុះចេញពីតំណែង ដោយសារតែបាត់បង់ការគាំទ្រពីក្រុមសមាជិកសភា ក្រោយរងការចោទប្រកាន់អំពើពុករលួយ ហើយមានការផ្ទុះបាតុកម្មតវ៉ាតាមដងផ្លូវ។
លោក Oyun-Erdene បានធ្វើជានាយករដ្ឋមន្រ្តីម៉ុងហ្គោលី ចាប់តាំងពីខែមករា ឆ្នាំ២០២១ ហើយលោកបានចុះចេញពីតំណែង កាលពីដើមខែមិថុនា ឆ្នាំនេះ ក្រោយជាប់ឆ្នោតអាណត្តិទី២ កាលពីខែកក្កដា ឆ្នាំ២០២៤៕
...
រូបថត:AP