អភិបាលខេត្តតាកែវ ដឹកនាំប្រតិភូចុះសិក្សាស្វែងយល់ពីការបង្កាត់ និងភ្ញាស់ពូជបង្កងក្នុងទីក្រុងស៊ែរមែន ខេត្តហ្វូជាន

ចែករំលែក៖

ខេត្តតាកែវ៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃ សុក្រ ទី ១៧ ខែ តុលា ឆ្នាំ ២០២៥នេះ បានដឹកនាំគណប្រតិភូទៅទស្សនកិច្ចសិក្សាស្វែងយល់ពីការបង្កាត់ភ្ញាស់ពូជបង្កង នៅក្នុងកសិដ្ឋានមួយកន្លែង ភូមិហ៊ូចូវ ក្រុងស៊ែរមែន ខេត្តហ្វូជាន សាធាររដ្ឋប្រជាមានិតចិន។

ការចុះសិក្សាស្វែងយល់ពីការបង្កាត់និងភ្ញាស់ពូជបង្កងរបស់លោកអភិបាលខេត្តតាកែវនិងគណៈប្រតិភូ គឺស្របពេលដែលខេត្តតាកែវគឺជាខេត្តមួយនៅក្នុងប្រទេសកម្ពុជាដែលទទួលទិន្នផលបង្កងធម្មជាតិប្រមាណ៥តោនក្នុងមួយឆ្នាំៗនិងមានរសជាតិឈ្ងុយឆ្ងាញ់ ហើយខេត្តតាកែវក៍ជាខេត្តមួយដែលមានការចញ្ចឹមបង្កងនៅតាមបណ្ដាលស្រុកមួយចំនួនផងដែរ។
ទស្សនៈកិច្ចរបស់គណប្រតិភូខេត្តតាកែវនៅកសិដ្ឋានបង្កាត់និងភ្ញាស់ពូជបង្កងនៅក្រុងស៊ែរមែន ខេត្តហ្វូជាន និងនាំមកនៅផ្លែការជាច្រើនជាក់ជាពុំខានក្នុងការបង្កាត់និងភ្ញាស់ពូចបង្កងនៅក្នុងខេត្តតាកែវ។

គួរបញ្ជាក់ថា លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានដឹកនាំគណៈប្រតិភូខេត្តតាកែវ ទៅចូលរួមកិច្ចប្រជុំ សមាគមព្រែកជីកពិភពលោក នៅក្រុងយ៉ាងចូវ ខេត្តជាងស៊ូ ប្រទេសចិនរយៈពេល៥ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៩ ខែ តុលា ឆ្នាំ ២០២៥ន នឹងបន្តទៅទីក្រុងហ្ស៊ាមែន ខេត្តហ្វូចៀន ដើម្បីទស្សនកិច្ច ប្រព័ន្ធចម្រោះទឹកកខ្វក់ វិស័យកសិកម្ម ការចិញ្ចឹមសត្វ វារីវប្បកម្ម វិស័យរ៉ែ ហើយគណប្រតិភូខេត្តតាកែវក៍គ្រោងនឹងបង្ហាញអំពីសក្តានុពលរបស់ខេត្តតាកែវ ដល់អ្នកវិនិយោគជនជាតិចិនផងដែរ៕

...

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print