ភ្នំពេញ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីធ្វើជាសាក្សីក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃដែលរៀបចំឡើងដោយលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៉ីប្រាហ៊ីម។
កិច្ចព្រមព្រៀងសន្តិភាពនេះ បានធ្វើឡើង បន្ទាប់ពីកម្ពុជា និងថៃបានព្រមព្រៀងបទឈប់បាញ់រួចហើយកាលពីថ្ងៃទី ២៨ ខែកក្កដាឆ្នាំ២០២៥។
ប៉ុន្តែកិច្ចព្រមព្រៀងសន្តិភាពនៅតាមបណ្តោយព្រំដែនរវាងកម្ពុជានិងថៃនេះ គឺធ្វើឡើងវា បង្ហាញ ពី ការ គិត យ៉ាង ប្រុង ប្រយ័ត្ន អំពី ការទូត ក្នុង តំបន់។ ហើយកិច្ចព្រមព្រៀងសន្តិភាពនេះ ចាំបាច់ត្រូវតែរៀបចំឡើងសម្រាប់ហេតុផលសំខាន់ៗមួយចំនួន៖
១-បទឈប់បាញ់គ្រាន់តែបញ្ឈប់ការប្រយុទ្ធ វាមិនទាន់ដោះស្រាយមូលហេតុនៃជម្លោះនៅឡើយ។ បទឈប់បាញ់កាលពីថ្ងៃទី ២៨ខែកក្កដាបានបញ្ចប់ការប៉ះទង្គិចគ្នាភ្លាមៗ ប៉ុន្តែបញ្ហាដូចជាការបោះបង្គោលព្រំដែន ការដកទ័ព ឬការគ្រប់គ្រងប្រាសាទដែលមានជម្លោះនៅមិនទាន់ត្រូវបានដោះស្រាយ។
២-នេះគឺជាការរៀបចំដំណើរការសន្តិភាពជាផ្លូវការ។ កិច្ចព្រមព្រៀងថ្មីមួយអាចប្រែក្លាយបទឈប់បាញ់បណ្តោះអាសន្នទៅជាសន្ធិសញ្ញាដែលចងភ្ជាប់ជាមួយយន្តការត្រួតពិនិត្យ ការកំណត់ពេលវេលា និងសមាសភាពអ្នកសង្កេតការណ៍។
៣-ដើម្បីកសាងទំនុកចិត្តឡើងវិញ និងទប់ស្កាត់ការប៉ះទង្គិចជាថ្មី។ បន្ទាប់ពីបទឈប់បាញ់កន្លងមក ការប៉ះទង្គិចតាម ព្រំដែនមួយចំនួន បានកើតឡើង។ កិច្ចព្រមព្រៀងសន្តិភាពផ្លូវការនឹងរួមបញ្ចូលជំហានដូចជា ការល្បាតរួមគ្នា តំបន់គ្មានយោធា ឬបណ្តាញទំនាក់ទំនងបន្ទាន់ ដើម្បីការពារការយល់ច្រឡំ។
៤-សញ្ញានយោបាយ និងការទូត។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរចំពោះស្ថិរភាពក្នុងតំបន់ ដែលអាចធ្វើឱ្យប្រសើរឡើងនូវមុខមាត់អន្តរជាតិរបស់ពួកគេ និងធានាដល់អ្នកវិនិយោគ និងរដ្ឋជិតខាង។
៥- ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទូលំទូលាយ។ កិច្ចព្រមព្រៀងសន្តិភាពអាចលើសពីសន្តិសុខ រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មតាមព្រំដែន និងការផ្លាស់ប្តូរវប្បធម៌ – ដើម្បីបង្កើតទំនាក់ទំនងយូរអង្វែងជាងបទឈប់បាញ់សាមញ្ញមួយ។
ប្រជាពលរដ្ឋខ្មែរសង្ឃឹមថា ក្រោយកិច្ចព្រមព្រៀងសន្តិភាព២៦តុលាឆ្នាំ២០២៥នេះ គឺសកម្មភាពដេញប្រជាពលរដ្ឋខ្មែរអោយចេញពីផ្ទះសំបែង ការព័ទ្ធលួសបន្លា ការឈូសឆាយដីចំការកសិករខ្មែរ និងការចាក់សំឡេងខ្មោចរំខានដំណេកអ្នកភូមិព្រៃចាន់នៅពេលយប់របស់ទាហានថៃ នឹងលែងកើតមានទៀតហើយ៕
ប្រភពពី៖ក្រសួងព័ត៌មាន