ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលខេត្តបង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅស្រុកចន្ទ្រា។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យ មានឈ្មោះ ច.ម.រ ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅរាជធានីភ្នំពេញ។
ប្រភពបន្តថា ដោយអនុវត្តតាមបទបញ្ជារដ៍មុឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្រ្ទា បានដឹកនាំកម្លាំងជំនាញដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងសារធាតុញៀននៅចំណុចឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
ដោយមានការសង័្សយបានធ្វើការត្រួតពិនិត្យលើរថយន្តតាក់០១គ្រឿងមានដឹកអ្នកដំណើរម្នាក់ពីរាជធានីភ្នំពេញគោលដៅមកកាន់ព្រំដែនឃុំសំរោង ស្រុកចន្ទ្រា នៅពេលធ្វើការត្រួតពិនិត្យនិងឆែកឆែរក្នុងកាបូបស្ពាយរបស់អ្នកដំណើរក៍រកឃើញវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០២ដុំធំ(ទម្ងន់១,៩៩៨.០៦ក្រាម)ជិត០២គីឡូក្រាម។
បច្ចុប្បន្នជនសង័្សយនិងវត្ថុតាងត្រូវបានកម្លំាងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។