ប្រទេសចិន៖ យោងតាមការចុះផ្សាយរបស់ CCFR បាននិយាយថា នៅថ្ងៃទី១៧ ខែតុលា អង្គការទេសចរណ៍នៃអង្គការសហប្រជាជាតិបានរៀបចំធ្វើពិធីប្រគល់ពានរង្វាន់ “ភូមិទេសចរណ៍ដ៏ល្អបំផុត”នៅទីក្រុងHuzhouខេត្តZhejiangប្រទេសចិន។បញ្ជីឈ្មោះ “ភូមិទេសចរណ៍ដ៏ល្អបំផុត”ឆ្នាំ២០២៥ត្រូវបានប្រកាសនៅនៅក្នុងពិធីនេះ។
CCFR បាននិយាយបន្ថែមថា ភូមិចំនួន៤ត្រូវបានជាប់ឈ្មោះ រួមមានភូមិHuanggangឃុំShuangjiangស្រុកLipingមណ្ឌលស្វយ័តជនជាតិMiaoនិងជនជាតិDongQiandongnanខេត្តGuizhou ភូមិJikaiyiឃុំMo’erduohanស្រុកDanbaមណ្ឌលស្វយ័តជនជាតិZangGanziខេត្តSichuan ភូមិDongluoឃុំQianduoក្រុងXinghua ក្រុងTaizhouខេត្តJiangsuនិងភូមិDigangឃុំHefuសង្កាត់Nanxun ក្រុងHuzhouខេត្តZhejiang។គិតរហូតដល់បច្ចុប្បន្ន ចំនួនសរុបចិនភូមិដែលជាប់ឈ្មោះក្នុងបញ្ជីនេះរបស់ប្រទេសចិនបានឡើងដល់១៩។
សកម្មភាព “ភូមិទេសចរណ៍ដ៏ល្អបំផុត”បានបង្កើតឡើងដោយអង្គការទេសចរណ៍នៃអង្គការសហប្រជាជាតិនៅឆ្នាំ២០២១ ដែលមានគោលបំណងជំរុញការអភិរក្សបេតិកភណ្ឌវប្បធម៌ភូមិនិងការអភិវឌ្ឍដោយនិរន្តរភាពតាមរយៈទេសចរណ៍ ដើម្បីពង្រឹងតួនាទីសំខាន់ៗដែលទេសចរណ៍រួមចំណែកដល់ការស្តារនិងអភិវឌ្ឍភូមិ។
គិតរហូតដល់បច្ចុប្បន្ន ភូមិចំនួន២៣៦ដែលមកពីប្រទេសចំនួន៥៧បានត្រូវជ្រើសរើសជា “ភូមិទេសចរណ៍ដ៏ល្អបំផុត”នៃអង្គការទេសចរណ៍នៃអង្គការសហប្រជាជាតិ៕ដោយ៖តារា