ក្លឹបបាល់ទាត់Nottingham Forestមានជម្រើសពីររូបគឺលោក Sean Dyche និង Roberto Mancini ដើម្បីយកមកស្នងតំណែងទំនេររបស់ពួកគេ បន្ទាប់ពីបណ្តេញគ្រូបង្វឹក Ange Postecoglou ចេញ។
លោកEvangelos Marinakis ដែលជាម្ចាស់ Forest បានធ្វើការសម្រេចចិត្តបណ្តេញ Postecoglou ចេញពីការងារអំឡុងពេលក្លឹបចាញ់ Chelsea 3-0 ក្នុងផ្ទះតែម្តង។មហាសេដ្ឋីជនជាតិក្រិចរូបនេះបានចូលរួមមើលការប្រកួតនៅកីឡាដ្ឋាន City Ground ប៉ុន្តែបានចាកចេញពីកៅអីរបស់គាត់ មិនយូរប៉ុន្មានម៉ោងក្រោយមក ពេលនោះ Forest បានតាមពីក្រោយ 2-0 ។ មន្ត្រីជាន់ខ្ពស់ម្នាក់បានប្រាប់លោក Postecoglou ពីការបណ្តេញគាត់ចេញ។
ក្លឹបForest បាននឹងកំពុងវាយតម្លៃរកអ្នកស្នងតំណែងដ៏មានសក្តានុពលដើម្បីជំនួស Postecoglou ចាប់តាំងពីការរងបរាជ័យដ៏អាម៉ាស់ក្នុង Europa League របស់ពួកគេនៅឯទឹកដី Midtjylland មុនពេលសម្រាកអន្តរជាតិ។
លោកPostecoglou មិនដែលឈ្នះការប្រកួតម្តងឡើយក្នុងចំណោមទាំងប្រាំបីរបស់គាត់ដែលគ្រប់គ្រងលើ Forest ដោយស្មើ 2 ដង និងចាញ់ 6 ដងនៅគ្រប់ការប្រកួតទាំងអស់។
Mancini មិនបានធ្វើការជាអ្នកគ្រប់គ្រងទេចាប់តាំងពីចាកចេញពីតួនាទីជាអ្នកចាត់ការរបស់អារ៉ាប៊ីសាអូឌីតកាលពី ១២ ខែមុន។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានដឹកនាំ Manchester City ឱ្យឈ្នះពាន Premier League ជាលើកទីមួយរបស់ពួកគេក្នុងឆ្នាំ 2011-12 ហើយមានទំនាញមិនគួរឱ្យជឿ។ ចំណែកលោកDyche ជាអតីតគ្រូបង្វឹក Forest រស់នៅជិត City Ground ហើយជំនួយការយូររបស់គាត់គឺ Ian Woan និង Steve Stone គឺជាអតីតកីឡាករ Forest ដែលជាផ្នែកមួយនៃក្រុមកាលពីរដូវកាលមុន៕