ក្លឹបបាល់ទាត់ Pyramids ប្រទេសអេហ្ស៊ីបបានដណ្តើមយកពានរង្វាន់ African Super Cup ជាមួយនឹងគ្រាប់បាល់ចុងម៉ោងរបស់ខ្សែប្រយុទ្ធ Fiston Mayele ខណៈដែលពួកគេបានផ្តួលក្រុម Renaissance Berkane ក្នុងលទ្ធផល 1-0 ក្នុងទីក្រុង Cairo កាលពីថ្ងៃសៅរ៍។
ខ្សែប្រយុទ្ធសញ្ជាតិកុងហ្គោបានវាយបករកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតដែលនៅសល់ត្រឹមតែ ១៥ នាទីប៉ុណ្ណោះមុនចប់ការប្រកួត។
Pyramidsបានឈ្នះពាន Champions Leagueនៅអាហ្រិកជាលើកទីមួយ កាលពីរដូវកាលមុន ខណៈក្រុមមម៉ារ៉ុកRenaissance Berkaneបានឈ្នះពានរង្វាន់លំដាប់ទី២របស់ក្លឹបបាល់ទាត់អាហ្រ្វិក គឺ Confederation Cup។
ក្លឹបPyramidsដែលស្ថិតនៅក្នុងទីក្រុង Cairo នឹងលេងក្នុងពានរង្វាន់ Intercontinental Cup នៅប្រទេសកាតា នៅចុងឆ្នាំនេះ ដែលពួកគេទទួលបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយប្រសិនបើពួកគេឈ្នះការប្រកួតនោះ នឹងឈានទៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី 17 ខែធ្នូ ទល់នឹងក្រុម Paris St Germain ៕










