ថៃ៖ កាសែតថៃ Thai Enquirer បានរាយការណ៍ថាកងទ័ពថៃនៅតែបន្តអនុញ្ញាតឱ្យមានការចាក់សំឡេងខ្លាំងៗរខានដល់ពលរដ្ឋកម្ពុជានៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយនេះគឺជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិស្តីពីការការពារជនស៊ីវិល និងកាតព្វកិច្ចរបស់ប្រទេសថៃក្រោមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR)។ ច្បាប់ទាំងនេះការពារជនស៊ីវិលពីការយាយី ការបំភិតបំភ័យ និងការបង្កគ្រោះថ្នាក់ និងកាតព្វកិច្ចរដ្ឋក្នុងការធានាសិទ្ធិរបស់បុគ្គលទាំងអស់ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ច្បាប់។
កាសែតថៃដដែលបានរៀបរាប់ទៀតថាក្រុមជនស៊ីវិលថៃមកពី Ratchaburi, Kanchanaburi និង Nonthaburi រួមទាំងក្រុមរាជានិយមជ្រុលដែលដឹកនាំដោយលោក Guntouch Pongpaiboonwet ត្រូវបានអនុញ្ញាតឱ្យចូលក្នុងតំបន់ព្រំដែនម្តងទៀត ទោះបីជាមានការប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ក៏ដោយ៕
ប្រភព ៖ សុីសុីថែមស៍