លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ឧក្រឹដ្ឋកម្មឆបោកឆ្លងដែនមានបណ្តាញធំទូលាយណាស់ = ទាមទារឲ្យមានកិច្ចសហប្រតិបត្តិការណ៍រវាងប្រទេសនិងប្រទេសដើម្បីបង្ក្រាបបណ្តាញរបស់វាឲ្យមានប្រសិទ្ធភាព។
២- បើសៀមមានសមត្ថភាពចាប់បណ្តាញឧក្រឹដ្ឋកម្មនៅកម្ពុជា = សៀមមិនទាក់ទងទៅប្រទេសដទៃទេ វាធ្វើហើយ តែកុំភ្លេចថានៅសៀមមានឧក្រឹដ្ឋកម្មខ្លាំងនិងធំជាងនៅកម្ពុជាទៅទៀត?
៣- ការអានសៀវភៅជាចំណែកមួយក្នុងការកសាងខ្លួនជាមេដឹកនាំ = នៅធាតុផ្សំដទៃទៀតដើម្បីកសាងខ្លួនជាមេដឹកនាំ? កត្តាកំណត់ស្ថិតនៅលើផ្ទាល់ខ្លួន?
៤- បញ្ហាសំខាន់បើដឹងថាឧក្រឹដ្ឋកម្មមានលុយទុកនៅឯណា = ទៅរឹបអូសយកឲ្យអស់ទៅជាការចប់។
៥- លុយដ៏ច្រើនសន្ធឹកសន្ធាប់របស់ឧក្រឹដ្ឋកម្មឆបោកឆ្លងដែនមិនអាចលាក់ទុកនៅកន្លែងតូចតាចទេ = វាមានតែលាក់នៅតាមធនាគារដែលងាយស្រួលត្រួតពិនិត្យ។
៦- មេដឹកនាំត្រូវមានប្រទេសនិងអំណាច = ចោទថាមេដឹកនាំលក់ប្រទេសអត់ន័យ បើលក់ប្រទេសទឹកដីធ្វើម៉េចរក្សាអំណាចបាន?
៧- បាតុភាពអសកម្មក្នុងសង្គមកើតមានតាំងពីមុនសម័យលោកតា ក្រម ង៉ុយ មកម៉្លេះ = មិនមែនទើបកើតនាសម័យទំនើបនេះទេ?
៨- ប្រទេសខ្លួនឯងកំពុងមានឧក្រឹដ្ឋកម្មឆបោកដ៏ធំមិនគិតទេ = មកគិតរឿងនៅកម្ពុជាទៅវិញ?
៩- ប៉ូលីសទាហ៊ានសៀមងាបរាល់ថ្ងៃមិនគិតទេ = បែរជាសៀមមកគិតរឿងនៅកម្ពុជា?
១០- នាយករដ្ឋមន្ត្រី៤ខែនៅសល់តែ២ខែទៀតប៉ុណ្ណោះ = រកធ្វើអីក៏មិនកើតដែរ បានតែបណ្តោយឲ្យទាហ៊ានធ្វើតាមចិត្តប៉ុណ្ណោះ? ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print