ខេត្តកណ្តាល ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ៖ “ក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាយើងបានចុះកិច្ចព្រមព្រៀងហោះហើរត្រង់ ជាមួយបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ខណៈទៅថ្ងៃអនាគតកម្ពុជានឹងទទួលបានជើងហោះហើរត្រង់ពីបណ្ដាប្រទេសជាច្រើនទៀត តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះ”។
សម្តេចធិបតីបន្តថា ៖ “អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាមោទនភាពជាតិខ្មែរទាំងមូល ជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនដ៏ចាំបាញ់លើវិស័យទេសចរណ៍ កាទូត នយោបាយ និងវិស័យជាច្រើនទៀត ដែលមិនអាចខ្វះបាន ខណៈអាកាសយានដ្ឋានថ្មីរបស់កម្ពុជានេះ អាចទទួលជើងយន្តហោះខ្នាតអន្តរជាតិជាច្រើននៅជុំវិញពិភពលោក”។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែង ក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។
សម្តេចធិបតីលើកឡើងថា ៖ “អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងមិនលក់ជាដាច់ខាត! ជាទ្រព្យសម្បត្តិរដ្ឋ! ជាទីកន្លែងបម្រុងយន្តហោះចុះចតបន្ទាន់! ជាសួនសាធារណៈ! ជាសារមន្ទីរ!” ៕
ដោយ ៖ សិលា