ខេត្តសៀមរាប÷ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តបុកដើមឈើដោយខ្លួនឯង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់(ស្រី) និងរងរបួស០៩នាក់ នៅតាមបណ្តោយលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ ២៥៩- ២៦០ ចំណុចមុខផ្ទះ ឈ្មោះឡី ធី ស្ថិតក្នុងភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្ត សៀមរាប វេលាម៉ោង០៣ និង៥០នាទីថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៥។
កម្លាំងជំនាញចុះអន្តរាគមន៍ដល់ទីកន្លែងកើតហេតុ សម្រួលចរាចរណ៍ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងរកឃើញថារថយន្តម៉ាក ALPHARD ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 2B-8181 ប្រភេទដឹកអ្នកដំណើរធុនតូច ដែលអ្នកបើកបរ មានឈ្មោះ សុខ លាប ភេទ ប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទ បាគងខេត្តសៀមរាប ទិសដៅពីកើតទៅលិច ដឹកនាក់រួមដំណើរ ១០នាក់។
មូលហេតុ អ្នកបើកបររថយន្តម៉ាក ALPHARD ងងុយដេក។
សពត្រូវបានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពែណី ចំណែកវត្ថុតាង០១គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីបន្តនីតិវិធី៕