លោក Phil Robertson ដែលជាអតីតប្រធាននៃ អង្គការសិទ្ធិមនុស្ស Asia Human Rights and Labor Advocates នៅក្នុងការជជែកគ្នាតាមរយៈវីដេអូតាមប្រព័ន្ធអនឡាញនៅលើគេហទំព័ររបស់ The Diplomat Magazine (ទស្សនាវដ្ដី Diplomat) ជាមួយនឹងអ្នកកាសែតជើងចាស់របស់អូស្រា្តលីលោក Luke Hunt លោក Robertson បានអះអាងថាថៃត្រូវតែដោះលែងទាហានកម្ពុជាទាំង១៨ នាក់ ដែលថៃបានចាប់ជាចំណាប់ខ្មាំង។
លោកថាទាហានកម្ពុជាបានបង្ហាញភាពស្មោះត្រង់ក្រោយបទឈប់បាញ់ជាចូលជាធរមាន និងត្រូវបានទាហានថៃអញ្ចើញចាប់ដៃតែក្រោយមកត្រូវបានថៃភ្ជង់ជាមួយនឹងកាំភ្លើង និងចាប់ខ្លួនទាហានកម្ពុជា៕ដោយ៖តារា
...