ខេត្តស្ទឹងត្រែង ៖ លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង តំណាងលោកអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មទិញលក់ដំឡូងមីដែលមានការចូលរួមពីប្រជាកសិករ សហគមន៍កសិកម្ម ម្ចាស់ដេប៉ូ ក្រុមហ៊ុន អង្គការDPA និងមន្ត្រីឃុំ ចំនួន៦០នាក់នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង។ នាថ្ងៃអង្គាទី២១ ខែតុលា ឆ្នាំ២០២៥ ។
សូមបញ្ជាក់ថា ៖ នៅថ្ងៃចន្ទទី២០ ខែតុលា ឆ្នាំ២០២៥ ម្សិលមុិញ លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមប្រលែងកូនត្រីជាមួយលោក សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដែលមានកូនត្រីចំនួន ៤០ ០០០ក្បាល ក្នុងនោះ កូនត្រីឆ្ពិន ៣០ ០០០ក្បាល កូនត្រីប្រា ៧ ០០០ក្បាល កូនត្រីពោ ៣ ០០០ក្បាល នៅទន្លេសេកុង ទីតាំងផែកំពង់ចម្លងសេកុង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
🫶រួមគ្នាដើម្បីខេត្តស្ទឹងត្រែង🫶 ៕
ដោយ ៖ សិលា