ក្រសួងការបរទេសចិនដាស់តឿនឱ្យរដ្ឋាភិបាលនៃប្រទេសមួយចំនួនតូច បូករួមទាំងប្រទេសប៉ារ៉ាហ្កាយ ធ្វើការសម្រេចចិត្តខាងនយោបាយដ៏ត្រឹមត្រូវក្នុងពេលឆាប់ៗ

ចែករំលែក៖

អន្តរជាតិ ៖ ទាក់ទងនឹងកាលពីពេលថ្មីៗនេះ មានប្រជាជនប៉ារ៉ាហ្កាយមួយចំនួនអំពាវនាវឱ្យរដ្ឋាភិបាលធ្វើ”កិច្ចពិភាក្សា” ស្តីពីការបង្កើតទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរវាងប៉ារ៉ាហ្កាយ និងចិន លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី២០ ខែតុលាថា ការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនមួយគឺជាសច្ចភាពអន្តរជាតិ ជាឆន្ទៈរបស់ប្រជាជនទូទៅ និងជានិន្នាការទូទៅនៃយុគ្គសម័យ។ យើងដាស់តឿនឱ្យរដ្ឋាភិបាលនៃប្រទេសមួយចំនួនតូច បូករួមទាំងប្រទេសប៉ារ៉ាហ្កាយយល់ដឹងឱ្យបានច្បាស់ពីស្ថានការណ៍ជាក់ស្តែងហើយធ្វើការសម្រេចចិត្តខាងនយោបាយដ៏ត្រឹមត្រូវក្នុងពេលឆាប់ៗ។

លោក Guo Jiakun បានបញ្ជាក់ថា គោលការណ៍ចិនមួយ គឺជាគំនិតឯកភាពជាទូទៅរបស់សហគមន៍អន្តរជាតិ និងជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិដែលត្រូវបានទទួលស្គាល់ជាសកល។ ការ រក្សា ទំនាក់ទំនង ការទូត ជាមួយ អាជ្ញាធរ តៃវ៉ាន់ គឺ មិនមានច្រកចេញនោះឡើ ហើយក៏មិនអាចធ្វើឱ្យរង្គោះរង្គើស្ថានកាណ៍ដែលសហគមន៍អន្តរជាតិប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ចិនមួយនោះដែរ កាន់តែមិនអាចកែប្រែនិន្នាការទូទៅនៃយុគសម័យដែលចិននឹងបង្រួបបង្រួមជាតិជាដាច់ខាត៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print