ក្លឹបNottingham Forest បានតែងតាំងអតីតគ្រូបង្វឹកក្រុម Burnley និង Everton លោក Sean Dyche ជាអ្នកចាត់ការថ្មីរបស់ពួកគេ។ អ្នកគ្រប់គ្រងជនជាតិអង់គ្លេសអាយុ 54 ឆ្នាំនេះបានចុះកិច្ចសន្យាបន្តរហូតដល់រដូវក្តៅឆ្នាំ 2027 ហើយបានក្លាយជាអ្នកដឹកនាំផ្សេងគ្នាទីបីរបស់ Forest នៅរដូវកាលនេះ។
Dyche ស្នងតំណែងលោក Ange Postecoglou ដែលបានដឹកនាំត្រឹមរយៈពេលតែ 39 ថ្ងៃ ហើយត្រូវបានបណ្តេញចេញ 17 នាទីបន្ទាប់ពីការចាញ់ Chelsea 3-0 កាលពីថ្ងៃសៅរ៍ក្នុងក្របខ័ណ្ឌ Premier League ។
Postecoglu មិនបានទទួលជ័យជម្នះណាមួយក្នុងចំណោមការប្រកួតទាំង 8 របស់គាត់ដែលដឹកនាំដោយស្មើ 2 និងចាញ់ 6 បន្ទាប់ពីគាត់ត្រូវបានគេនាំយកមកជំនួស Nuno Espirito Santo ដែលត្រូវបានបណ្តេញចេញត្រឹមតែបីប្រកួតប៉ុណ្ណោះក្នុងយុទ្ធនាការថ្មីនេះ។
Forest ឈរនៅលេខរៀងទី 18 ក្នុងតារាងលីគ បន្ទាប់ពីឈ្នះ 1 ដងក្នុង 8 ប្រកួត អំឡុងពេលដែលចាប់ផ្តើមរដូវកាលដ៏លំបាក។ ការប្រកួតដំបូងរបស់ Dyche នឹងក្លាយជាការប្រកួត Europa League នៅផ្ទះជាមួយ Porto នៅថ្ងៃព្រហស្បតិ៍ មុនពេល Forest ត្រូវប៉ះ Bournemouth ក្នុង Premier League នៅថ្ងៃអាទិត្យ៕