ខេត្តរតនគិរី ៖ ពីខែតុលា ដល់ខែធ្នូ បងប្អូនជនជាតិដើមភាគតិច នៅខេត្តរតនគិរី ចាប់ផ្តើមប្រមូលផល «ស្រូវចម្ការ» ដែលបានដាំដុះនៅលើកំពូលភ្នំ ជម្រាលភ្នំ និងតាមមាត់ទន្លេសេសានជាដើម។
បើតាម លោក ក្លាន តាង ជនជាតិដើមភាគតិចចាយរស់នៅឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ស្រូវចម្ការឆ្នាំនេះផ្ដល់ភោគផលល្អប្រសើរ។
តាមទម្លាប់ ស្រូវចម្ការវិលជុំនេះ ត្រូវបានគេដាំដោយប្រើឈើស្រួចទៅបុកនឹងដី ដើម្បីឱ្យមានរន្ធតូចល្មមដាក់គ្រាប់ស្រូវចូលបាន។ ចំពោះ ការប្រមូលផលវិញ បងប្អូនជាតិដើមភាគតិចនៅតែរក្សាវិធីបូតគ្រាប់ស្រូវដោយប្រើដៃ ព្រោះប្រភេទស្រូវចម្ការនេះ មានសភាពស្រួយ និងងាយរបេះចេញពីដើម ដែលមិនងាយស្រួលច្រូតដូចស្រូវស្រែធម្មតាឡើយ ៕
...
ប្រភព ៖ លោក ឈុំ ចន្ថា










