ម៉ូតូ vespa ជិះលឿនបំពាន​ស្តុប​ជ្រុល​ទៅ​បុកម៉ូតូtoday បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​៤នាក់​

ចែករំលែក៖

ភ្នំពេញ​៖ម៉ូតូ​todayជិះ​បត់​ត្រលប់​ក្រោយ​ ក៏ត្រូវ​ម៉ូតូ​ vesba ជិះ​បំពាន​ស្តុប​ជ្រុល​ទៅ​បុក​យ៉ាង​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៤នាក់​ ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៨យប់ថ្ងៃ​ទី​២២ខែ​តុលា​ឆ្នាំ​២០២៥​ចំនុច​ស្តុប​គីរី​រម្យ​ ផ្លូវ​ព្រះ​សីហនុ​ កែង​ផ្លូវ​១៤៣​ សង្កាត់​បឹងកេងកង​ទី​២​ ខណ្ឌ​បឹង​កេង​កង​   

  តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានឲ្យ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​ម៉ាក​today ពណ៌​គ្រាប់​អំពិល​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1JM8053 ជិះ​គ្នា​៣នាក់​ ស្ត្រី​២នាក់​និង​ក្មេង​ប្រុស​ម្នាក់​វ័យ​ប្រហែល​៥ឆ្នាំ​ ជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហនុ​ទិសដៅ​ពី​ កេីត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ គេបាន​បត់​ត្រលប់​ក្រោយ​វិញ​ ខណៈ​ម៉ូតូ​បត់​បាន​ពាក់​កណ្ដាល​ផ្លូវ​ ក៏ស្រាប់​តែ​បុរស​ម្នាក់​ទៀត​ បានជិះ​ម៉ូតូ​ម៉ាក​ vespa ពណ៌​ប្រផេះ​អត់​ស្លាក​លេខ​ បានជិះ​បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហនុ​ទិសដៅ​ពី​លិច​ទៅ​កេីត​ ហេីយ​បំពាន​ភ្លើង​ស្តុប​ ក៏ជ្រុល​ទៅ​បុក​និង​ម៉ូតូ​ today យ៉ាង​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​ម៉ូតូ​ដួល​គ​រ​ លើ​គ្នា​រងការ​ខូចខាត​ ព្រម​ទាំង​ធ្វើ​ឲ្យ​ភាគី​ខាង​ម៉ូតូ​ today មាន​របួស​បាក់​ជើង​ ទាំងក្មេង​និង​មនុស្ស​ស្រី​២នាក់​របួស​បែក​ក្បាល​ហូរ​ឈាម​សន្លប់​ ស្ដូកស្ដឹង​ អ្នក​ទាំង​៣ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សាមុយ​របស់​មន្ទីរ​ពេទ្យ​ព្រះ​អង្គ​ដួង​ ដឹក​យក​ទៅ​សង្គ្រោះ​ផង​ដែរ​   

  ដោយ​ឡែក​ខាង​ម៉ូតូ​ vespa រងរបួស​ធ្ងន់​គួរ​សម​ ត្រូវ​បាន​សាច់​ញាតិ​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​ដូច​គ្នា​   

  ក្រោយ​កេីត​ហេតុ​ នៅ​សល់​តែ​មធ្យោបាយ​ ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​វាស់​វែង​យក​ទៅ​រក្សា​ទុក​ នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេង​កង​ រង់ចាំ​ដំណោះស្រាយ​ ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print