អាសូរណាស់! ​លោកយាយ​ម្នាក់​វង្វេង​ដើរ​ឆ្លងផ្លូវ​ពេល​យប់​ ត្រូវ​រថយន្ត​បុក​និង​​កិនស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​លោកយាយ​​ម្នាក់​វង្វេង​ដើរ​ឆ្លង ផ្លូវ​ពេលយប់ ត្រូវ​រថយន្ត​បុក​ និង​កិនខ្ទេច​អស់​មួយ​កំណាត់​ខ្លួន បណ្តាលឱ្យស្លាប់នៅនឹងកើតហេតុ ។

​​ហេតុការណ៍ខាងលើនេះបានកើតឡើង​​កាលពី​​យប់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥​ នៅ​ចំណុច​មុខស្ថានីយ៍ប្រេងមួយកន្លែង ​ស្ថិតក្នុង​​ភូមិ​គោក​ទំលាប់ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ ។

លោកយាយ​រង​គ្រោះ​ឈ្មោះ ឆាយ ឆា​រី អាយុ​៧១​ឆ្នាំ​ រស់នៅ​ភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ​រស់ នៅ​ជាមួយ​ចៅស្រី​ កូនបង្កើត​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​។

មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្រុក​មង្គល​បូ​រី​ បាន​ឱ្យដឹង​​ថា​ ​មុនពេលកើតហេតុ មានលោកយាយ​​ម្នាក់​បាន​ដើរ​ឆ្លងផ្លូវ​ពេល​យប់​ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន​ មុខស្ថានីយប្រេងក្នុងទិសដៅពី​លិច​មក​ខាងកើត​ ​ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក់​ ​និង​ផ្លា​ក​លេខ ​បាន​បើកបរពី​​ទិស​ដៅ​ត្បូង​មក​ជើង​បាន​បុក​​ និង​កិន ​បណ្តាលឱ្យ​​ខ្ទេចមួយកំណាត់ខ្លួន ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ​ហើយ​រថយន្ត​បង្ក​បានបើកគេច​បាត់​។

មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា ​ក្រោយ​មន្ត្រី​ជំនាញ​ពិនិត្យ​វាស់វែង​ហើយ​ត្រូវ​បាន​កម្លាំង​ប្រគល់​សពលោកយាយរងគ្រោះ​​ជូន​សាច់ញាតិ​មក​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។

សាច់ញាតិ​របស់លោកយាយ​រង​គ្រោះ​បាន​បញ្ជាក់​ថា លោកយាយរង​គ្រោះ​គាត់​មាន​អាយុ​៧១​ឆ្នាំ​ ហើយវង្វេ​ង ​ដើរ​ចេញពី​ផ្ទះបាត់ ខណៈ​ចៅ​ដើរ​រកមិនឃើញ ​ស្រាប់តែ​នាយ​ប៉ុស្តិ៍​នគរបាលអូរ​ប្រាសាទ​ប្រាប់ដំណឹងថា ​លោក យាយ​ត្រូវ​បាន​រថយន្ត​បុក​ស្លាប់ ។ បន្ទាប់ពីទទួលដំណឹងបែបនេះ ពួកគាត់មានការ​ស្រ​ឡាំង​កាំ​ង និយាយ​មិន​រួច​ ព្រោះ​បាត់​លោក​យាយ ​ខំ​ដើរ​រក​ ស្រាប់តែ​​ទទួល​ដំណឹងថា​លោកយាយ​បាន​ស្លាប់បែបនេះទៅវិញ ។

...

សាច់ញាតិលោកយាយរងគ្រោះ ក៏បាន​ថ្លែងអំណរគុណ​រថយន្ត​សង្គ្រោះ​មណ្ឌលសុខភាព​ឃុំ​អូរ​ប្រាសាទ​ដែល​បាន​ដឹក​សពលោកយាយរងគ្រោះ​មក​ដល់​ផ្ទះ ដើម្បីរៀបចំ​​ធ្វើបុណ្យ​តាម​ប្រពៃណី​​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print