ម៉ាឡេស៊ី៖ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅថៃ-កម្ពុជា (GBC) បានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះ សហប្រធានដោយ ឯកឧត្តម នាយឧត្តម- សេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការសង្កេតការណ៍ ដោយតំណាងពីមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងសមាជិក នៃក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំនៅកម្ពុជា និងថៃ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង សម្រាប់តាមដានលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិ- ការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបញ្ចប់នូវផែនការសកម្មភាពជាក់លាក់ សម្រាប់ការអនុវត្តលទ្ធផលនៃ កិច្ចប្រជុំនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។
ភាគីទាំងពីរ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងក្រសួងការពារ ជាតិរបស់ម៉ាឡេស៊ី ដែលបានទទួលរៀបចំកិច្ចប្រជុំពិសេសនេះ រួមទាំងកិច្ចប្រជុំត្រៀមរបស់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ចាប់តាំងពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ផងដែរ។
ភាគីទាំងពីរ បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្ត ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងការពង្រឹង ទំនាក់ទំនងភាពជាអ្នកជិតខាងល្អ ដោយអនុលោមតាមគោលបំណង និងគោលការណ៍របស់ធម្មនុញ្ញអង្គការសហ ប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលនឹងត្រួសត្រាយមាគ៌ា សម្រាប់ជំពូកថ្មី នៃសន្តិភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក្នុងស្មារតីនេះភាគីទាំងពីរបានឯកភាព ដូចខាងក្រោម៖
ក. អង្គប្រជុំបានឯកភាព និងគាំទ្រលើផែនការសកម្មភាពសម្រាប់ការសម្រួលអាវុធធុនធ្ងន់ ដែលមាន សមត្ថភាពបំផ្លាញខ្លាំង។
ខ. ភាគីទាំងពីរបានស្វាគមន៍ចំពោះការឯកភាពលើការបង្កើតលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ការ បង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
គ. ភាគីទាំងពីរ បានស្វាគមន៍ការឯកភាពគ្នាលើនិយាមនីតិវិធីប្រតិបត្តិ (SOP) សម្រាប់ក្រុមការងារ សម្របសម្រួលចម្រុះ (JCTF) លើការងារដោះមីនមនុស្សធម៌។
ឃ. ភាគីទាំងពីរ បានឯកភាព ជួបប្រជុំក្នុងរយៈមួយសប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំ GBC នេះ ដើម្បីកំណត់ទី- តាំងព្រំដែនសាកល្បងសម្រាប់ធ្វើការងារដោះមីនមនុស្សធម៌ ដែលស្ថិតក្នុងតំបន់ព្រំដែនជាអាទិភាព ដែលត្រូវបានឯកភាពដោយភាគីទាំងពីរ។
ង. ភាគីទាំងពីរ បានឯកភាពលើផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់ និងបង្ក្រាប ឧក្រិដ្ឋកម្មឆ្លងដែន ដែលរួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Scam) និងការ ជួញដូរមនុស្ស រវាងនគរបាលជាតិកម្ពុជា និងនគរបាលជាតិថៃ។ ផែនការសកម្មភាពនេះ មានគោល បំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មាន, ការគាំទ្រដល់ប្រតិបត្តិការសម្រាប់ការ ស៊ើបអង្កេត និងការចាប់ខ្លួនជនសង្ស័យ, ទប់ស្កាត់បទល្មើស និងវិធានការនានាពាក់ព័ន្ធនឹងជន សង្ស័យ, ជនរងគ្រោះ ក៏ដូចជាភស្តុតាងផងដែរ។ អនុលោមតាមផែនការសកម្មភាពនេះ ក្រុមការងារ ចម្រុះសម្រាប់អនុវត្តផែនការសកម្មភាព នឹងត្រូវបង្កើតឡើងក្នុងរយៈពេលពីរសប្តាហ៍។
ច. ភាគីទាំងពីរ បានឯកភាពគ្នាថា កិច្ចប្រជុំពិសេសបន្ទាប់ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងត្រូវរៀបចំឡើងក្នុងរយៈពេល ៩០ថ្ងៃ ឬតាមសេចក្តីត្រូវការចាំបាច់ណាមួយបន្ទាប់ពីកិច្ច ប្រជុំនេះ ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ដោយ៖តារា










