សិង្ហបុរី៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសិង្ហបុរី ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ ដោយអំឡុងបំពេញទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម DESMOND CHOO រដ្ឋលេខាធិការក្រសួងការពារជាតិសិង្ហបុរី និង លោកឧត្តមនាវីឯក AARON BENG អគ្គមេបញ្ជាការកងទ័ពសិង្ហបុរី ព្រមទាំងបានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកឧត្តមសេនីយ៍ទោ CAI DEXIAN មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតផងដែរ៕ដោយ៖តារា









