ប្រទេសចិន៖ យោងតាមការចុះផ្សាយរបស់ CCFR បាននិយាយថា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនកាលពីពេលថ្មីៗកន្លងទៅនេះ បានរៀបចំពិធីសំណេះសំណាលជាមួយឥស្សរជនក្រៅបក្សនៅទីស្តីការរដ្ឋZhongnanhai ដើម្បីស្តាប់មតិយោបល់និងសំណើរបស់តំណាងមជ្ឈិមបក្សប្រជាធិបតេយ្យនានា អ្នកទទួលខុសត្រូវនៃសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេស និងតំណាងឥស្សរជនមិនចូលជាសមាជិកបក្សស្តីពីការតាក់តែងផែនការ៥ឆ្នាំទី១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។
លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញជាអធិបតីក្នុងពិធីនេះ និងថ្លែងសុន្ទរកថាគន្លឹះដោយសង្កត់ធ្ងន់ថា ការតាក់តែងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមក្នុងអំឡុងពេលផែនការ៥ឆ្នាំទី ១៥ យើងត្រូវតែផ្តោតទៅលើគោលដៅនៃការសម្រេចបាននូវការធ្វើទំនើបកម្មសង្គមនិយមជាមូលដ្ឋាន យល់ដឹងយ៉ាងស៊ីជម្រៅអំពីស្ថានការណ៍ជាតិនិងអន្តរជាតិ ជំរុញយ៉ាងមុតមាំនូវការពឹងផ្អែកលើខ្លួនឯងផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ ជំរុញវិបុលភាពរួមជាបន្តបន្ទាប់ និងបំផុសកម្លាំងបក្សទាំងមូល និងប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសឱ្យរួមសាមគ្គីគ្នានិងធ្វើការតស៊ូជាមួយគ្នាដើម្បីជំរុញការកសាងប្រទេសជាតិខ្លាំងក្លានិងបុព្វហេតុដ៏អស្ចារ្យនៃការស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញ៕
ដោយ៖តារា









