ខេត្តមណ្ឌលគីរី ៖ នៅថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១២ និង៥០នាទី នៅចំណុច៥៩ចន្លោះគីឡូម៉ែត្រលេខ៧៥-៧៦ ផ្លូវជាតិលេខ ៧៦ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងរថយន្ដ បើកបរបញ្ច្រាសទិសគ្នាដោយរថយន្តម៉ាកហ្វតរបស់ក្រុមហ៊ុនគឹមសេង បើក បរពីលិច ទៅកើត រីឯករថយន្តវេអងបើកបរពីកើតទៅលិច។
អ្នកបើកបររថយន្តឈ្មោះ អឿន រ៉ាល់ ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអ្នកបើករថយន្ត រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ ក្រុងភ្នំពេញ (រងរបួសធ្ងន់) បើកបររថយន្តម៉ាកហ្វត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR7811 (ជាអ្នកបើកបរបង្ក)។
១- អ្នករួមដំណើរឈ្មោះ ស្រី ផល្លី ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិដូនកុក សង្កាត់បឹងធំខណ្ឌកំបូល ក្រុងភ្នំពេញ(ស្លាប់កន្លែង កើតហេតុ)។
២- អ្នករួមដំណើរឈ្មោះ ហួន សុធារី ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរគ្រូបង្រៀន រស់ នៅភូមិស្រែអុី ឃុំរមនា ក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី (រងរបួសស្រាល)។
៣- អ្នករួមដំណើរឈ្មោះ ផូ រិទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរយោធា រស់នៅ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល(គ្មានរបួស)។
៤- អ្នករួមដំណើរឈ្មោះ គឹម ដែង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ រស់នៅសង្កាត់បឹងសាឡាង ក្រុងភ្នំពេញ (រងរបួសដៃនិងទ្រូង)។
អ្នកបើកបររថយន្តឈ្មោះ អឿន សំអូន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ អ្នកបើកបររថយន្ត រស់នៅភូមិដូនជី ឃុំបុសខ្លុរស្រុកចំការលើ ខេត្តកំពង់ចាម( រងរបួសចំផ្ទៃមុខ)។ បើកបររថយន្តម៉ាក់វេអង ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A9153 គ្មានសណ្ដោងរម៉ក។
មូលហេតុ នៃករណីគ្រោះថ្នាក់នេះបណ្ដាលមកពីរថយន្តហ្វត (ford) បើកបរមិនប្រកាន់ស្ដាំចូលកន្លងផ្លូវរបស់រថយន្ត វេអង ទើបបណ្ដាលឲ្យមានគ្រោះចរាចរណ៍នេះកើតទ្បើង។
បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តមណ្ឌលគិរី រីឯមធ្យោបាយបានយកមករក្សាទុកនៅស្នាក់ការចរាចរណ៍៥៩ រង់ចាំចាត់ការតាមនីតិវិធីបន្ត៕










