ប្រទេសម៉ាឡេសុី ៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេសថៃ លោក Nikorndej Balankura បានធ្វើសន្និសីទកាសែតនៅឯកិច្ចប្រជុំកំពូលអាស៊ាននារសៀលថ្ងៃទី២៥ ខែតុលា ដោយថ្លែងថា គម្រោងចុះហត្ថលេខានៅថ្ងៃនេះ មិនមែនជាកិច្ចព្រមព្រៀងសន្តិភាពទេ វាគ្រាន់តែជា “សេចក្តីថ្លែងការណ៍រួមរវាងថៃ និងកម្ពុជា” ដែលមានអាម៉េរិក និងម៉ាឡេស៊ីចូលរួមជាសាក្សី។ នៅពេលសួរថាហេតុអ្វីបានជាហៅថាសេចក្តីថ្លែងការណ៍រួមយ៉ាងដូច្នេះ? អ្នកនាំពាក្យរូបនេះ បានឆ្លើយថា ដោយសារតែវាជាសេចក្តីប្រកាសដែលបញ្ជាក់ថាប្រទេសថៃនិងកម្ពុជាប្តេជ្ញាពិនិត្យឡើងវិញនូវទំនាក់ទំនងរបស់ប្រទេសទាំងពីរ និងធ្វើការឆ្ពោះទៅរកការស្តារទំនាក់ទំនងការទូតជាធម្មតាឡើងវិញ។
អ្នកនាំពាក្យដដែលនេះបានបន្ថែមថា ការចុះហត្ថលេខាដែលគ្រោងធ្វើនៅថ្ងៃនេះ នឹងរំកិលមកម៉ោង១២ថ្ងៃត្រង់វិញ៕
...
ដោយ ៖ លោក ពុយ គា










