សម្តេចតេជោ ហ៊ុន សែន៖​ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃគឺជាការប្រមូលផលដើមរដូវ

ចែករំលែក៖

ភ្នំពេញ​៖​ បន្ទាប់ពីពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយ សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និងលោក​ អនុទីន ឆាន់វីរៈគុល​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នៅទីក្រុងគូឡាឡាំបួ ប្រទេសម៉ាឡេស៊ី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា​ បានហៅលទ្ធផលនេះថា​ គឺជាការប្រមូលផលដើមរដូវ។

លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសំណេរដែលមានខ្លឹមសារថា”នេះជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្រ្ត(ស្ងាត់តែមិនស្ងៀម)របស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតតាមរយៈ ការចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃក្រោមការជួយរៀបចំរបស់របស់នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី​ដែលជាប្រធានអាស៊ាននិងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ។ការរក្សាឱ្យបាននូវសន្តិភាពទាំងនៅផ្ទៃក្នុង​ប្រទេសទាំងជាមួយប្រទេសជិតខាងគឺជាអាទិភាពកំពូលរបស់យើង”។

...

សូមជម្រាបថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់លោក Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ពិធីនេះ ក៏មានការចូលរួមធ្វើជាសាក្សីពីលោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក Dato’ Seri Anwar Ibrahim៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print