លោក ហ៊ុន ម៉ានី ៖ សូមអបអរសាទរ និងសូមស្វាគមន៍ ប្រទេសទីម័រឡេសតេ មកកាន់ក្រុមគ្រួសារអាស៊ានWelcome to the ASEAN Family, Timor-Leste!

ចែករំលែក៖

ភ្នំពេញ ៖ សូមចូលរួមអបអរសាទរ ដល់ប្រជាជន និងរាជរដ្ឋាភិបាលនៃប្រទេសទីម័រឡេសតេ ក្នុងឱកាសនៃការដាក់បញ្ចូលក្លាយជាសមាជិកទី១១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាន ជាផ្លូវការ។ នេះជាពេលវេលាប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ការអត់ធ្មត់ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អស់រយៈពេលជាច្រើនឆ្នាំ។

ក្នុងនាមជាសមាជិកមួយរូបរបស់អាស៊ាន កម្ពុជាបានគាំទ្រលើដំណើរវិវត្តជាប្រចាំ ចាប់តាំងពីឋានៈជាប្រទេសសង្កេតការណ៍ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅភ្នំពេញ រហូតដល់ក្លាយជាសមាជិកពេញលេញនាថ្ងៃនេះ។ យើងសូមចូលរួមអបអរសាទរនូវដំណើរវិវត្តនេះជាមួយគ្នា ហើយនឹងបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរជាមួយគ្នាដើម្បីសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងដើម្បីភាពរឹងមាំនៃសហគមន៍អាស៊ានរបស់យើង។

Congratulations to the people and government of Timor-Leste on officially becoming the 11th member of ASEAN. This historic moment marks the result of years of dedication, resilience and regional cooperation.

As a proud member of ASEAN, Cambodia has long supported Timor-Leste’s journey from its observer status granted during the 2022 ASEAN Summit in Phnom Penh to today’s full membership. We celebrate this milestone together and look forward to deeper collaboration for peace, unity and sustainable development across Southeast Asia.

Let us continue building a stronger and more inclusive ASEAN community together.

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print